Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ​នូវ​បញ្ហា​កំពុង​នៅ​កកស្ទះ ។ លុយកាក់ មិន​ល្អ​ប្រសើរ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរ​កម្តៅ​មនោសញ្ចេតនា​ដោយ​ការជូន​នូវ​កាដូ​ស្មាន​មិន​ដល់​ចំពោះ​គូស្នេហ៍​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​ចំណង់​។ លុយកាក់ គួរ​ពេញចិត្ត​ជាមួយនឹង​ហិរញ្ញវត្ថុ​សព្វថ្ងៃ មិន​ត្រូវ​លោភលន់​ហួស​។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុ​នេះ​អ្នក​អាច​ដោះស្រាយបាន​អស់​នូវ​ឧបសគ្គ​ចំពោះមុខ​។ លុយកាក់​គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ខ្ចីបុល​ប្រាក់កាស​ដើម្បី​បញ្ចៀស​កើត​មាន​ការ​ប្រទាញប្រទង់​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការស្វែងរក​គូស្នេហ៍​ពិត​៕

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន​ក្នុង​ការងារ​។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ប៉ុន្តែ​គួរ​សន្សំសំចៃ មិន​ត្រូវ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា គួរ​បំពេញ​នូវ​ការខាតបង់​ដែល​មនុស្ស​ជា​ទីស្រឡាញ់​ត្រូវ​រង​ក្នុង​អំឡុង​ពេល​មុន​នេះ​៕

​ឆ្នាំ​រោង ៖ ការងារ គ្រប់​យ៉ាង​រលូន​ល្អ មិន​ត្រូវ​ឲ្យ​រឿង​ឯកជន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ​។ ថ្ងៃ​នេះ​មិន​គួរ​ចូលរួម​ក្នុង​រាល់​សកម្មភាព​ជំនួញ​។ មនោសញ្ចេតនា​មិនល្អ មិន​ត្រូវ​ឲ្យ​កើត​មាន​ការប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ឱកាស​ច្រើន សម្រាប់​ការ​ឈានឡើង​ក្នុង​ការងារ​។ លុយកាក់ គួរ​សំចៃ​ការចំណាយ ព្រោះ​ចំណូល​មាន​កម្រិត ។ មនោសញ្ចេតនា គួរ​ទិញ​កាដូ​ជូន​គូស្នេហ៍ ទោះបី​តិចតួច​ក៏​មាន​ន័យ​សម្រាប់​ទំនាក់​ទំនង​អ្នក​ទាំង ២ ៕

​ឆ្នាំ​មមី ៖ ការងារ ជួប​រឿង​រំខាន​ច្រើន គួរ​អត់ធ្មត់ នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍​។ លុយកាក់ ប្រយ័ត្ន​មានរឿង​ចាញ់បោក​អស់​លុយកាក់​។ មនោសញ្ចេតនា កក់ក្តៅ , សុភមង្គល ៕

​ឆ្នាំ​មមែ ៖ ការងារ គួរ​ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ រកស៊ី​។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​រវាង​អ្នក និង​គូស្នេហ៍ ៕

​ឆ្នាំ​វក ៖ ការងារ​រីកចម្រើន ថ្ងៃនេះ​ជា​ថ្ងៃ​សំណាងល្អ​ក្នុង​ការងារ រាល់​ការលំបាក​ត្រូវបាន​ដោះស្រាយ​រួចរាល់​។ លុយកាក់ កើត​មាន​ការ​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​រកា ៖ ការងារ កើត​មាន​រឿង​ក្រៅ​បំណង​ជាច្រើន ត្រូវ​នឹងនរ​ប្រឈម​ដោះស្រាយ​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​សុខភាព​។ មនោសញ្ចេតនា ផ្អែម​ល្ហែម​, កក់ក្តៅ​៕

​ឆ្នាំចរ ៖ ការងារ ទោះបី​ការងារ​ដំណើរ​ដោយ​រលូន តែ​អ្នក​ក៏​មិន​គួរ​ប្រញាប់ប្រញាល់​អន្ទះសារ​ហួស​។ ថ្ងៃ​នេះ​ប្រសិន​ចង់​វិនិយោគ​ជួញ​ដូរ គួរ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ធ្វើការ​សម្រេចចិត្ត​។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​សម្រាប់​នៅ​ជាមួយ​គូស្នេហ៍​ឲ្យបាន​ច្រើន ៕

​ឆ្នាំ​កុរ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា គួរ​ប្រឹងប្រែង​ជាងនេះទៀត ដើម្បី​ឈាន​ទៅ​ជោគជ័យ​ខ្លាំង ។ លុយកាក់ គួរ​កាត់បន្ថយ​ការទិញ​របស់ ព្រោះ​ចំណូល​មិន​នឹងនរ ។ មនោសញ្ចេតនា មាន​ព័ត៌មាន​រីករាយ​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ៕​

spot_img
×