Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក John Bolton មាន​គម្រោង​រំសាយ​ចោល​មន្ត្រី​សេត​វិមាន​រាប់សិប​នាក់​

​​​តាម Press TV លោក​ច​ន អ្នក​ដែល​ទើប​ត្រូវបាន​តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក ត្រូវបាន​គេ​ដឹងថា កំពុងមាន​ផែនការ​កាត់​រំសាយ​ទ្រង់ទ្រាយ​ធំ នូវ​បុគ្គលិក​បម្រើការ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ហើយ​គោលបំណង​របស់​គាត់ គឺ​សំដៅ​រំសាយ​ចោល​មន្ត្រី​នៃ​សេត​វិមាន​ក្នុង​ទ្រង់ទ្រាយ​ធំ ។​

លោក John Bolton ដែល​ទើប​ត្រូវបាន​តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​តាម​ទស្សនា​វ​ដ្ឋី Foreign Policy ដែល​ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​នេះ​ថា លោក Bolton “​បាន​ត្រៀម​បោសសំអាត​ផ្ទះ​” ហើយ​រំសាយ​ចោល​នូវ​បុគ្គល​នយោបាយ​ត្រូវ​បាន​អ្នកកាន់ការ​មុន​លោក H.R. McMaster តែងតាំង​។​

​ប្រធានាធិបតី ត្រាំ និង​លោក Bolton មាន​ទស្សនៈ​រួម​គ្នា​ចំពោះ​គោលនយោបាយ​ការទូត​ល្មោភ​សង្គ្រាម ពិសេស​បញ្ហា​កូរ៉េខាងជើង និង​អ៊ីរ៉ង់ ហើយក៏​ពុំ​ចូលចិត្ត របៀប​ការទូត​ពហុភាគី ទោះ​បី​នោះ​ជា​អង្គការ​សហប្រជាជាតិ ឬក៏​សហគមន៍​អឺរ៉ុប​ក៏​ដោយ​ចុះ ៕ ចន្ទ្រា​

×