Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់​យ៉ាង​វេទនា ខណៈ​ពួក​អ្នកទស្សនា​បាន​ត្រឹម​ឱបដៃ​ឈរ​មើល និង​ថត​ទិដ្ឋភាព​ពស់ថ្លាន់​រឹត​.​ករ​ហូត​ដាច់ខ្យល់​នៅលើ​ផ្លូវ (​មាន​វីដេអូ​)

spot_img

«​គ្រូស្នេហ៍​ពស់​» ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម បន្ទាប់ពី​ត្រូវ​ពស់ថ្លាន់​របស់ខ្លួន រុំ​រឹត​ករ​ហូត​ដាច់ខ្យល់ ខណៈ​កំពុង​សម្តែង​នៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ប្រទេស​ឥណ្ឌា ។​

​នៅក្នុង​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ ដំបូង​ឡើយ បុរស​ម្នាក់​បានដាក់​ព​ស់​ថ្លាន់​ដ៏​ធំ រុំ​នឹង​ក​របស់គាត់ ដើម្បី​សម្តែង​នៅ​អែប​នឹង​របង​ផ្លូវ ។ ការសម្តែង​របស់គាត់ នៅពេលនោះ បាន​ទាក់ទាញ​មនុស្សម្នា​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ ។

​ប៉ុន្តែ ជា​អ​កុល បន្ទាប់ពី​សម្តែង​ពុំបាន​ប៉ុន្មាន​ផង ស្រាប់តែ​គាត់​ឱន​អង្គុយ​ចុះ​សន្សឹម និង​ដំ​ទីង​ក្បាល​ភ្ជុ​ចនឹង​ដី​តែម្តង បន្ទាប់ពី​ត្រូវ​ពស់ថ្លាន់​នោះ ព្យាយាម​រឹត​ក​របស់គាត់​យ៉ាងខ្លាំង ។ ពស់​នេះ​បានធ្វើ​ឲ្យ​គាត់​ពុំ​អាច​ដកដង្ហើម​បាន រហូត​ដាច់ខ្យល់​ស្លាប់​នៅលើ​ដងផ្លូវ​គួរ​ឲ្យ​អាសូរ​បំផុត ខណៈ​ពួក​អ្នកទស្សនា​បាន​ត្រឹម​ឈរ​មើល ជំនួស​ឲ្យ​ការជួយ​សង្គ្រោះ​ទៅវិញ ។

បើទោះក្រោយមក បុរសរូបនេះត្រូវបានគេបញ្ជូនទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យ ប៉ុន្តែ គ្រូពេទ្យ​បាន​បញ្ជាក់ថា គាត់​បានស្លាប់ទៅហើយ ៕ ចន្ទី​

  

spot_img
×