Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​កម្មករ​ម្នាក់ ដែល​រឹត​ក​សម្លាប់​ថៅកែ​របស់​ខ្លួន ប្លន់​យក​ម៉ូតូ លុយ​និង​គ្រឿងអលង្ការ​

​ខេត្តសៀមរាប ៖ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​កម្មករ ដែល​រឹត​ក​សម្លាប់​ថៅកែ​របស់​ខ្លួន ប្លន់ យក​ម៉ូតូ​បាន​មួយ​គ្រឿង រួម​ទាំង​លុយ​ដុល្លារ​មួយ​ចំនួន កាល​ពី​នាទី ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២​និង​៣០​នាទី ស្ថិត​នៅ​ចំណុច​ទំនប់​៧៨ ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ សឿន សុ​លាភ ហៅ វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​បូម​លូ​បង្គន់ នឹង​ដើរ​បិទ​ស្លាក​បូម​លូ និង​លេខ​ទូរស័ព្ទ នៅតាម​ផ្លូវ​សាធារណៈ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ​ហន ពៅ​ធីតា អាយុ​៣២​ឆ្នាំ ជា​ថៅកែ​បូម​លូ​បង្គន់​។​

​មុនពេល​កើតហេតុ​គឺ​ស្ត្រី​ជា​ថៅកែ​បាន​ឌុប​កម្មករ​ដើម្បី​ដើរ​បិទ​ស្លាក​បូម​លូ និង​លេខ​ទូរស័ព្ទ នៅតាម​ផ្លូវ​សាធារណៈ នៅ​ពេល​ថៅកែ​ស្រី​ឌុប​កម្មករ​ជា​ជនដៃដល់ មកដល់​កន្លែងកើតហេតុ ឃើញ​ផ្លូវ​ស្ងាត់ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​យកដៃ​រឹត​ក ហើយ​ធ្វើ​ឲ្យ​ថៅកែ​ឈប់​ដួល​ទៅលើ​ដី ហើយ​កម្មករ​ក៏​បាន​យក​ម៉ូតូ​មួយគ្រឿង និង​កាបូបស្ពាយ​មាន​លុយ ១៣១៥​ដុល្លារ លុយ​ខ្មែរ ១.១៤០.០០០ នឹង​គ្រឿងអលង្ការ​មួយចំនួន​ធំ​ទៀត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​បាន​មក​វិញ​ភ្លាម នឹង​ដកហូត​បាន​សម្ភារៈ​និង​លុយកាក់​មកវិញ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×