Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា “Gangnam Style” អាច​នឹង​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ​ជា​ប្រវត្តិសាស្ត្រ​នៅ​កូរ៉េ​ខាងជើង​

spot_img

​តារា​តន្ត្រី Psy ម្ចាស់​តន្ត្រី​ល្បីល្បាញ Gangnam Style អាច​ជា​សិល្បៈករ​ម្នាក់ ក្នុងចំណោម​សិល្បៈករ​ទៅ​សម្តែង​ក្នុង​កម្មវិធី​សិល្បៈ​ជា​ប្រវត្តិ​សា​សាស្ត្រ​នៅ​រដ្ឋធានី​ក្រុង​ព្យុងយ៉ាង នា​សប្តាហ៍​ក្រោយ​។​

​តាម Korea Times បណ្តា​សិល្បៈករ​កូរ៉េខាងត្បូង មាន​គំរោង​នឹង​ទៅ​ចូលរួម​ស្រមោល​សរ​តន្ត្រី ២ នា​ក្រុង​ព្យុង​យ៉ាង​នា​សប្តាហ៍​ក្រោយ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង ឲ្យដឹងថា វិស័យ​កម្សាន្ត​ក្រុង​សេ​អ៊ូ​ល កំពុង​នាំ​យក Psy និង​តារា​ចម្រៀង និង​ជា rapper ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង ទៅ​សម្តែង​នៅ​កូរ៉េ​ខាងជើង​នាពេលនោះ ។ Psy អាយុ 40 ឆ្នាំ បាន​ក្លាយជា​និមិត្តរូប​តន្ត្រីករ កាលពី​ឆ្នាំ ២០១២ គ្រា​ដែល​ខ្សែ​វីដេអូ “Gangnam Style” ត្រូវ​បាន​បង្ហោះ​លើ Youtube ។​

​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៥ មីនា ថា ៖ យើងខ្ញុំ​បាន​ស្នើសុំ​ជា​ផ្លូវការ​ទៅ​កូរ៉េខាងជើង ក្នុង​ការដាក់ Psy ទៅ​ក្នុង​បញ្ជី​សិល្បករ កូរ៉េខាងជើង​ហាក់ដូច​ជា​បដិសេធ​បំណង​ឲ្យ Psy ទៅ​សម្តែង​នៅ​ក្រុង​ព្យុង​យ៉ាង ព្រោះ​ពួកគេ​បារម្ភ​ថា ឈុត​សម្តែង​របស់​សិល្បៈករ​នេះ វា​ពុំ​សមស្រប​៕ ចន្ទ្រា

spot_img
×