Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ៖ កូរ៉េខាងជើង​ប្រើប្រាស់​ការចរចា គ្រាន់​តែ​ដើម្បី “​កេង​ពេលវេលា​” ប៉ុណ្ណោះ​

spot_img

Express.com.uk ចុះ​ផ្សាយ​ព័ត៌មាន​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ថ្មី John Bolton បាន​ព្រមាន​ថា ក្រុង​ព្យុងយ៉ាង​កំពុង​ប្រើប្រាស់​ការចរចា​​ជាមួយ​ប្រធានាធិបតី​ដូណាល់ ត្រាំ គ្រាន់​តែ​ដើម្បី “​កេង​ពេលវេលា​” សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ថ្មី John Bolton

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ Fox News បាន​ធ្វើ​ការព្រមាន​ទុក​អំពី​រដ្ឋការ គីម ជុង​អ៊ុន ដែល​ខ្លះ​ជឿថា បាន​ត្រៀម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​។​

​លោក Bolton លើក​ឡើង​ច្បាស់ៗ​ថា ពុំ​ខុសពី​អ៊ីរ៉ង់ និង​ប្រទេស​មួយចំនួន​ផ្សេង​ទៀត​ទេ ខ្ញុំ​គិតថា ប្រវត្តិសាស្ត្រ​របស់​ពួកគេ “​កូរ៉េ​ខាង​ជើង​” ក្នុងអំឡុង​ទសវត្សរ៍​កន្លងមក ពួកគេ​តែង​ប្រើប្រាស់​ការចរចា​ដើម្បី​ទាញ​ពេលវេលា និង​បិទបាំង​បណ្តា​សកម្មភាព​កាំជ្រួច​អន្តរទ្វីប និង​អាវុធ​នុយក្លេអ៊ែរ​។​

​លោក Bolton សង្កត់ធ្ងន់ ៖ ជំនួប​រវាង​លោក​គីម ជុង​អ៊ុន ជាមួយ​ប្រធានាធិបតី ត្រាំ ប្រសិនបើ​ប្រព្រឹត្តទៅ​មែន ខ្ញុំ​គិតថា វា​ជា​ឱកាស​ពិតប្រាកដ​មួយ​ដើម្បី​ដឹង​ថា នេះ​គឺ​គោលនយោបាយ​ដែល​ក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​ធ្វើ​ច្រើនលើក​ច្រើនសារ​ដូចពេលមុន​ដែរឬទេ​? ។​

​ច្រើនដង​មក​ហើយ​ដែល​ពួកគេ​សន្យា​បោះបង់​អាវុធ​នុយក្លេអ៊ែរ ហើយក៏​ជា​ច្រើន​ដង​ដែរ ដែល​ពួកគេ​និយាយ​ភូតកុហក​អំពី​រឿងនេះ​៕ សូ​យ​ន​

spot_img
×