Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ ការហោះហើរ​ត្រង់ ឥណ្ឌូនេស៊ី​កម្ពុជា អាច​លើក​ស្ទួយ​កិច្ចសហប្រតិបត្តិការ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​

​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ការហោះហើរ​ត្រង់ ពី​ឥណ្ឌូនេស៊ី មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ឥណ្ឌូនេស៊ី នោះ​សម្តេច​តេជោ ហ៊ុន សែន គាំទ្រ​យ៉ាង​ខ្លាំង ហើយ​បើ​អាចធ្វើ​បាន​កាន់តែ​លឿន គឺ​កាន់តែ​ល្អ ព្រោះ​វា​អាច​លើក​ស្ទួយ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​ផ្សារភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ផង​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា ឆ្នាំ ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Luhut Binsar Pandjaitan រដ្ឋ​មន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ នៃ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​លោក Luhut Binsar Pandjaitan បាន​ពាំនាំ​នូវ​កា​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ផងដែរ ហើយ​លោក​ក៏​បាន​នាំ​កនូវ​លិខិត​គោរព​អញ្ជើញ សម្តេច​តេជោ ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​វត្តមាន​មេ​ដឹក​អាស៊ាន និង​ធនាគារ IMF ,World Bank ផងដែរ​។​

ជាមួយគ្នា​នោះ លោក Luhut Binsar Pandjaitan ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​នោះ​គឺ​សំខាន់​ណាស់ ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កន្លងមក​គឺ​បាន​ចាប់ផ្តើម​ពី​ចំណុច​ទាប​បំផុត រហូតមកដល់​ពេលនេះ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៦​នៅ​ពិភពលោក ហើយ​ការរីកចម្រើន​នេះ គឺជា​មោទភាព​មួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​ទាំងមូល​បាន​ដឹង​ពី​ការរីកចម្រើន​នេះ ។ កម្ពុជា​កាលពី​៣០​ឆ្នាំ​មុន​នោះ គឺជា​ប្រទេស​ពុំ​មាន​សេដ្ឋកិច្ច​លូតលាស់​ទេ ក៏​ប៉ុន្តែ​ពេល​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ជាង ៧% ដែល​ចំពោះ​រូបលោក​ផ្ទាល់ គឺ​បាន​កោតសរសើរ​ដល់​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ទន្ទឹមនឹងនោះ លោក​ក៏​បាន​ជម្រាប​ពី​បំណង​ចង់​ពង្រឹង​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា វិស័យសេដ្ឋកិច្ច កសិកម្ម និង​ទេសចរណ៍​។ លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ឡៃ​អិន របស់​ឥណ្ឌូនេស៊ី​ដើម្បី​ជំរុញ​អោយ​មាន​ការហោះហើ​រ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កាន់​កម្ពុជា​នៅពេល​ខាងមុខ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែអំណរគុណ​ដល់ លោក Luhut Binsar Pandjaitan ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ហើយ​សម្តេច​ក៏​ទទួល និង​បាន​ឆ្លើយតប​ជា​ផ្លូវការ​នៃ​ការអញ្ជើញ​ទៅ​ចូល​រួល​កិច្ចប្រជុំ​នៅ​ខែ​តុលា​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​។ សម្តេច​តេជោ បាន​ថ្ងែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី នូវ​កិ​ច​ខ្ចស​ហ​ប្រតប​តិ្ត​ការ​ជាមួយ​គ្នា​កន្លងមក​ជា​ពិសេស លើ​ការងារ​សន្តិភាព និង​ការហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​កង​ទាហាន​កម្ពុជា​។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី គឺ​មាន​ការរីកចម្រើន​ខ្លាំង​គឺ​រួម​ទាំង​វិស័យ​យោធា និង​វិស័យ​ផ្សេងៗ​ទៀត ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ត្រូវ​ខិតខំ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​អោយ​ពិនិត្យមើល​បន្ថែមទៀត​នូវ​សក្តានុពល​ដទៃ​ទៀត​ដែល​យើង​មាន ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ​ទេសចរណ៍ និង​កសិកម្ម​ជាដើម​។ ហើយ​ទាក់ទង​នឹង​កសិកម្ម​នេះ សម្តេច​តេជោ ក៏​បាន​ស្នើសុំ​អោយ​ភាគី​ខាង​ឥណ្ឌូនេស៊ី​មក​ពិនិត្យ​មើល​ពី​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រោះថា បើ​ឥណ្ឌូនេស៊ី​មក​ដាក់ទុន​នៅ​ប្រទេស​កម្ពុជា គឺ​អាច​នឹង​ធ្វើអោយ​តម្លៃ​អង្ករ​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​អាច​ចុះ​ថោក ។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដែល​បាន​ផ្តល់​នូវ​ជំនួយ​ដល់​កម្ពុជា​កន្លងមក រួមទាំង​ការបណ្តុះបណ្តាល​ដល់​ធន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

×