ប្រិយមិត្តបានស្គាល់រួចមកហើយ តារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ ដែលសព្វថ្ងៃនេះ ពុំត្រឹមជាពិធីការិនីទូរទស្សន៍ដ៏មានប្រជាប្រិយភាពប៉ុណ្ណោះ គឺអ្នកនាងថែមទាំងជោគជ័យ ជាមួយមុខជំនួញអនឡាញលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ។
តែយ៉ាងណាមិញ ទន្ទឹមនឹងឃើញការរកស៊ីរបស់អ្នកនាង កំពុងកាក់កបខ្លាំង ក៏មានមនុស្សជុំវិញមួយចំនួន ហាក់មានចិត្តច្រណែន។ ជាក់ស្តែង ថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានក្តៅចិត្តឡើងញ័រសាច់ទទ្រើក ក្រោយហ្វេន Inbox មកថា មានគណនីហ្វេសប៊ុកមួយមិនដឹងថា Fake Account ឬយ៉ាងណា បានរិះគន់ក្រុមហ៊ុនអ្នកនាងត្រឹមឡេលាបក្លៀក ថ្លៃកប់ពពក ដោយបាននិយាយថា៖ «momo fullprice តម្លៃ 30$ មិនគួរឲ្យទិញ»។
ក្រោយពីបានឃើញបែបនេះ អត់ទ្រាំពុំបាន អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាម្ចាស់ក្រុមហ៊ុន បានចេញវីដេអូឡាយបកស្រាយទាំងកាត់ល្ងាច ទៅកាន់បងប្អូនមហាជន និងក៏ដូចជាអតិថិជន បានជ្រាបថា តាមពិតទៅ ឡេលាបក្លៀករបស់ខ្លួន គឺតាំងពីដើមមកលក់ក្នុងតម្លៃ 15$ ប៉ុណ្ណោះ មិនដែលលក់ 30$ នោះទេ។
អ្នកនាង ក៏បានបញ្ចាក់បន្ថែមថា បើទោះអតិថិជនទិញយកទៅលក់បន្តតាមខេត្ត ក៏ពួកគាត់លក់យកចំណេញបន្ថែមត្រឹម 2$ អីហ្នឹង អស់ហើយ ពោលគឺលើសតម្លៃដើមក្រុមហ៊ុនត្រឹម 17$ ឬ 18$ ប៉ុណ្ណោះ។
តាមរយៈការបកស្រាយខាងលើនេះ អ្នកនាង គង់ ចាន់ស្រីមុំ សូមឲ្យបងប្អូនមួយចំនួនដែលបានស៊ែរបន្ត នូវពាក្យនិយាយបំផុសបំផុលនេះ សូមបញ្ឈប់ទៅ ព្រោះថាបើចង់ជ្រាបច្បាស់ បងប្អូនអាចចូលឆែកមើលតម្លៃដើមក្នុងផេករបស់ក្រុមហ៊ុន ឬ ឆាតសួរផ្ទាល់ក៏បានដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








