Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានមិនដល់ តារាចម្រៀង ខេមរៈ សេរីមន្ត ហ៊ាន​និយាយ​ពាក្យ​នេះ ទៅ​កាន់​កំពូល​កីឡាករ​​បាល់​ទាត់ រ៉ូណាល់ដូ សោះ

តារាចម្រៀង ខេមរៈ សេរីមន្ត នោះប្រិយមិត្តបានស្គាល់រួមមកហើយ ដែលលោកគឺជាតារាចម្រៀងលំដាប់កំពូលម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលបានសាងភាពល្បីល្បាញ ចាប់តាំងពីលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងសម័យដំបូងៗ កាលពីអំឡុងឆ្នាំ២០២០ មកម្ល៉េះ។

ជាការពិតណាស់ ជាមួយភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសំឡេងពេញផ្ទៃប្រទេស ដោយសារតែវិស័យសិល្បៈនេះ ដែលជាស្ពាននាំឲ្យលោកកែប្រែជីវិតកាន់តែប្រសើរខ្លាំងជាលំដាប់ ដោយជោគជ័យលើមុខជំនួញជាច្រើនក្នុងដៃ ពិសេសជំនួញដីធ្លីនោះ ឃើញថាសព្វថ្ងៃនេះ លោក ខេមរៈ សេរីមន្ត បាននិងកំពុងមានជីវិតគ្រួសាររស់នៅប្រកបដោយសុភមង្គលនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ និងបង្ហាញសកម្មភាពយ៉ាងហាយសូរ ជិះរថយន្តទំនើបម៉ាក Rolls Royce តម្លៃរាប់សែនដុល្លារ។

ដោយឡែក ថ្មីៗនេះ លោក ខេមរៈ សេរីមន្ត បានធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ប្រៀបធៀបនឹងកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក គឺកីឡាករ រ៉ូណាល់ដូ។

ក្នុងនោះ តាមរយៈរូបថតឈរបញ្ចេញស្ទាយល៍ ជាមួយនិងរថយន្តទំនើប Rolls Royce ដូចគ្នា លោក ខេមរៈ សេរីមន្ត បានភ្ជាប់ Capiton ដាក់មួយឃ្លាយ៉ាងខ្លីថា៖ «ម្យ៉ាងម្នាក់ទេបាទ»។

យ៉ាងណាមិញ ក្រោយពីបានឃើញលោក ខេមរៈ សេរីមន្ត បង្ហោះបែបនេះ ឃើញថាមានអ្នកគាំទ្ររបស់លោក និងអ្នកគាំទ្ររបស់កីឡាករ រ៉ូណាល់ដូ ជាច្រើនបានចូលទៅ Commet លេងសើចជាហូហែយ៉ាងដូច្នេះថា៖ «រ៉ូណាដូឲ្យសូន្យ, សុទ្ធតែ i dol ក្នុងចិត្តខ្ញុំទាំងពីរ បងដូ កំពូលកីឡាបាល់ទាត់ បងមន្ដ កំពូលតារាចម្រៀង, ពូមន្ត វ៉ាដាច់ពូដូហើយ ពូមន្តមានឡានទុកដឹកប្រពន្ធកូន រីឯពូដូវិញដឹកតែស្រីៗទេ»។ ដោយឡែក នៅពេលមានមនុស្សមួយចំនួនថា លោក ខេមរៈ សេរីមន្ត អួតរឿងភាពមានបាន ក៏មានហ្វេនម្នាក់លើកឡើងថា «មួយចំនួនថាគាត់អួត ខ្ញុំគិតថា focus ទៅលើសម្លៀកបំពាក់ច្រើនជាង គឺវាម្យ៉ាងម្នាក់ tbh love សេរីមន្ត style»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×