Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន យោធា​ពាក់​ស័ក្ដិ​៣ ប្រើ​អំពើហិង្សា​លើសង្សារ​

spot_img

​ភ្នំពេញ​៖ ក្រោយ​ពេល​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​មក​តុលាការ នៅ​រសៀល ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ តុលាការ​បាន​ចេញ​ដីកា​ឃុំខ្លួន​មន្ត្រី​ពេទ្យ​យោធា​ម្នាក់ មាន​ឋានៈ​អនុសេនីយ៍ឯក ពាក់​ពន្ធ័ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន យក​ខ្សែ និង​កន្សែង​ចង ដៃ​ចងជើង ចង​ក​ព្រមទាំង​ចាក់សោ​បង្ខាំង​នៅក្នុង​បន្ទប់​ជួល​។​

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខាំ សុ​ផា​រី ជនសង្ស័យ​មាន​ឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ពេទ្យ​យោធា ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរីវង្ស ខេត្តតាកែវ ពី​បទ​ហិង្សា​ដោយ​ចេតនា​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។​

​ចំណែក​នារី​រងគ្រោះ​ឈ្មោះ ស​.​យ អាយុ​២១​ឆ្នាំ មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នឹង មាន​ស្រុកកំណើត​នៅ ស្រុក​ព​ញ​ឮ ខេត្ត​កណ្តាល​។​

​គួររំលឹកថា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ បុរស​ជា​មន្ត្រី​យោធា​ពេទ្យ​ម្នាក់នេះ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​បាន​ប្រើ​អំពើហិង្សា​ដោយ​បាន​យក​ខ្សែ និង​កន្សែង​ចងដៃ​ចងជើង ព្រមទាំង​ចាក់សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល រួច​រត់គេចខ្លួន នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×