Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន និង​បណ្ឌិត​សភាវិទ្យាសាស្ត្រ​ចិន​ចុះ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​

spot_img

​​លោក សាយ​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក បៃ ឈុនលី (Dr. Bai Chunli) ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​នៅ​ឯ​ទីស្តីការក្រសួង​។

​អនុស្សរណៈ​រវាង​ភាគី​ទាំង​ពីរ​ចុះ​នៅថ្ងៃនេះ គឺ​ផ្តោត​ទៅលើ​ការដោះស្រាយ និង​ស្តារ ប្រព័ន្ធ​រំដោះ​ទឹក​ដែល​កន្លងមក​បាន​ជន់​លិច​ផ្នែក​ខ្លះ​ក្នុង​ទីក្រុង​នា​រដូវវស្សា និង​ការរៀបចំ​អាង​ប្រព្រឹត្តិកម្ម ដែល​ជា​ចំណុច​សំខាន់ៗ​សម្រាប់​ការទប់ស្កាត់​ការបំពុល​គុណភាព​ទឹក​។ តាមរយៈ​អនុស្សរណៈ​នេះ ភាគី​ចិន នឹង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​កម្ពុជា​លើ​ការគ្រប់គ្រង​ការបំពុល និង​ការគ្រប់គ្រង​គុណភាព​ទឹក​។

​លោក រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​មានប្រសាសន៍ថា អនុស្សរណៈ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ និង​ជា​ចំណុច​គន្លឹះ​ចាប់ផ្តើម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​កម្ពុជា​ចិន​។​

សូម​រំលឹក​ថា អនុស្សរណៈ​ដែល​ចុះ​នៅ​ថ្ងៃទី​២៦ ខែ​មេសា​នេះ គឺជា​លទ្ធផល​នៃ​កិច្ចការងារ​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មក​ម្លេះ​។ ស្ថានីយ៍​តាមដាន​គុណភាព​ទឹក​នេះ មាន​ទំហំ​៤​គុណ​៥,៧០ ម៉ែត្រ នៅ​លើ​ច្រាំង​ទន្លេចតុមុខ កោះ​ពេជ្យ​ធ្វើ​ពី​ប៉េតុង​អាមេ គ្រោង​ដែក និង​ដំបូល​សង្គ័សី ហើយ​បាន​ចាប់​ដំណើរការ​សាងសង់​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១៧​។ ស្ថានីយ៍​នេះ មាន​សមត្ថភាព​តាម​សីតុណ្ហភាព ភាព​ចម្លង​អគ្គីសនី កំរិត pH កម្រិត​ឧកស៊ីសែន​រលាយ​ក្នុង​ទឹក DO និង​ភាព​កករ​របស់​ទឹក អា​ម៉ូ​ញាក់ (NH4) និង COD ដែល​ឧបករណ៍​ទាំងនោះ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​លើ​២៤​ម៉ោង​ក្នុង​មួយថ្ងៃ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×