Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តពីគ្រឿងបុកគ្នា ពេញទំហឹង បណ្តាលឲ្យខ្ទេចទាំងសងខាង

spot_img

ភ្នំពេញ ÷ រថយន្ត២គ្រឿងបើកបញ្រ្ចាសទិស ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ចេចផ្នែកខាងមុខទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាបឋមសិក្សាអូឌឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ3A-8295 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាកត្រៃតុន ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2AR- 8226 បើកបរជាក្រុមគ្រួសារ បានធ្វើដំណើរបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលចង្កូតចូលទៅបុករថយន្តកូរ៉េដឹកត្រី ចំពីចំហៀងខាងមុខពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខទាំងស្រុង ចំណែកឯរថយន្តកូរ៉េដឹកត្រីវិញ រងការខូចខាតដាច់កង់ខាងឆ្វេងមួយចំហៀង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយភាគីទាំងពីរមិនចង់វែងឆ្ងាយ ក៏សម្របសម្រួលគ្នាដោយភាគីទាំង២សុំស្មើគ្នា សុំយករថយន្តជួសជុលរៀងៗខ្លួន បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img