Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​ឱ្យ​កម្ពុជា ទប់ស្កាត់​បាន​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ និង​មេរោគ​អេដស៍​ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​ឱ្យ​កម្ពុជា ទប់ស្កាត់​បាន​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ និង​មេរោគ​អេដស៍ ក្រសួង​បរិស្ថាន​បាន​រៀបចំ​កម្មវិធី “អបអរសាទរ​ក្រសួង​បរិស្ថាន​ចូលរួមបេ្ត​ជា្ញ​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥” ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ នា​ទីស្តីការក្រសួង​។​

​លោកស្រី មាស ម៉ូ​រិន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា ក្រសួង​បរិស្ថាន​ចូលរួមបេ្ត​ជា្ញ​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥ ហើយ​វេទិកា​នេះ បាន​ផ្តល់​សារ​អប់រំ​ពី​វិធី​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺអេដស៍ និង​មេរោគ​អេដស៍ ដល់​មហា​គ្រួសារ​បរិស្ថាន ជាពិសេស​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អំពី​មេរោគ​អេដស៍ ជំងឺអេដស៍​។ លោកស្រី មាស ម៉ូ​រិន មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ទទួលបាន​ចំណេះដឹង និង​ចូលរួម​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលុបបំបាត់​ជំងឺអេដស៍ និង​អ្នក​ជំងឺអេដស៍​” និង​”​គ្មាន​ការស្លាប់​ដោយសារ​ជំងឺ​អេដស៍​” នៅ​ត្រឹម​ឆ្នាំ​២០២៥ ។ ក្នុងនោះ​គោលដៅ​៩០-៩០-៩០ ត្រូវបាន​ដាក់ចេញ និង​បេ្ត​ជ្ញា​ធ្វើឱ្យបាន​សម្រេច​នៅ​ឆ្នាំ​២០២០ និង​គោលដៅ ៩៥-៩៥-៩៥ ធ្វើឱ្យបាន​សម្រេច​នៅ​ឆ្នាំ​២០២៥​។​

ក្នុង​ឱកាស​នេះ លោក សាយ សំ​អាល់ សុខមាលភាព​មន្ត្រីរាជកា​រ​ពិត​ជា​សំខាន់​ក្នុង​ការរួមចំណែក​ធ្វើ​ទំនើបកម្ម​ក្រសួងបរិស្ថាន ដែល​ឈរ​លើ​សរសរ​ស្តម្ភ​ធំៗ​ចំនួន​៣ រួមមាន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​គិតគូ​សំខាន់​លើ​សុខទុក្ខ និង​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​មន្ត្រី​រាជការ និង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់​។ លោក បញ្ជាក់ថា ស្របពេល​ដែល​ប្រទេសជាតិ​មាន​ការរីកចម្រើន សុខសន្តិភាព និង​ស្ថិរភាព កំពុងតែ​កើតមាន​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី មិន​ចង់​ឃើញ​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ឡើយ​។​

សូមបញ្ជាក់​ថា ពិធី​ផ្សព្វផ្សាយ​ក្រសួង​បរិស្ថាន​ចូលរួមបេ្ត​ជា្ញ​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥ បាន​ដំណើការ​ដោយ​មាន​បទ​បង្ហាញ​ពី​ស្ថានភាព​ជំងឺអេដស៍​នៅ​លើ​ពិភពលោក និង​នៅ​កម្ពុជា ក្រុម​ប្រឈម​ថ្មី​នា​ពេលបច្ចុប្បន្ន ការសំដែង​សិល្បៈ​ចម្រៀង និង​ល្ខោន​អប់រំ​ទាក់ទង​នឹង​វិធី​បង្ការ ការពារ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ការ​បឈ្ឈប់​ការរើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×