Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល​ប៉ុស្តិ៍​ បាន​​ហៅក្រុមអ្នកបើក​រថយន្ត​ ដឹក​ដីខ្សាច់​និង​ថ្ម ​របស់ក្រុមហ៊ុន​ដឹក​ខ្សាច់​ដាក់​បុរី​ទួល​សង្កែ​ ដឹក​ធ្វើ​ឲ្យ​ជ្រុះ​ខ្សាច់​ពេញ​ផ្លូវ​ បង្ក​ឲ្យ​ហ៊ុយ​ខ្លាំង​ មកណែនាំ​ និង​ធ្វើ​កិច្ចសន្យា​​

spot_img

កម្លាំងនគរបាល​ប៉ុស្តិ៍​ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នកបើកបរ​រថយន្ត​ ដឹក​ដីខ្សាច់​និង​ថ្ម​ បាន​ចំនួន​០៧​គ្រឿង​ ចំពោះ​រថយន្ត​ទាំងអស់​ ត្រូវ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​ហុយ​ និង​ធ្លាក់​ហូរ​ទឹក​ខ្សាច់​តាម​ដងផ្លូវ​សាធារណៈ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅ​ភូមិ​បា​រាជ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល​។

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សូម​ឆ្លើយ​តប​ជូន​គណនី​ហ្វេ​ស​បុក​ សុំ​មិនបញ្ចេញ​ឈ្មោះ​ ដែល​បាន​រាយការណ៍​ ក្នុង​ប្រអប់​សារ​ ផេ​ក​ហ្វេ​ស​បុក​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​៖​ “​សូម​គោរព​ដល់​លោកស្នងការ​ខេត្តកណ្តាល​ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ យើងខ្ញុំ​រស់នៅ​ភូមិ​បា​រាជ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល​ ដោយសារ​ក្រុមហ៊ុន​ដឹក​ខ្សាច់​ដាក់​បុរី​ទួល​សង្កែ​ ដឹក​ធ្វើ​ឲ្យ​ជ្រុះ​ខ្សាច់​ពេញ​ផ្លូវ​ បង្ក​ឲ្យ​ហ៊ុយ​ខ្លាំង​ មួយ​រយៈ​ប្រហែល​ជិត​កន្លះ​ខែ​នេះ​អត់​ស្រោច​ទឹក​ផ្លូវ​ធ្វើ​ឲ្យ​ហ៊ុយ​ មើលផ្លូវ​លែង​ចង់​ឃើញ​ ហើយ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ សូម​លោកស្នងការ​នគរបាល​ខេត្ត​ត្រួតពិនិត្យ​ផង​ សូម​អរគុណ​”​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​អធិការ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ចាត់​ផ្នែក​ជំនាញ​សណ្ដាប់ធ្នាប់​សាធារណ​:​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្វាយ​ជ្រំ​ ស្រាវជ្រាវ​ករណី​ខាងលើ​។​

​ជា​លទ្ធផល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ កម្លាំង​ផ្នែក​ជំនាញ​ និង​កម្លាំង​ប៉ុស្តិ៍​ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នកបើកបរ​រថយន្ត​ ដឹក​ដីខ្សាច់​និង​ថ្ម​ បាន​ចំនួន​០៧​គ្រឿង​ ចំពោះ​រថយន្ត​ទាំងអស់​ ត្រូវ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​ហុយ​ និង​ធ្លាក់​ហូរ​ទឹក​ខ្សាច់​តាម​ដងផ្លូវ​សាធារណៈ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ កម្លាំង​ជំនាញ​ និង​កម្លាំង​ប៉ុស្តិ៍​ បាន​ផ្សព្វផ្សាយ​អប់រំ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស​ កម្លាំង​បាន​ចែក​ម៉ាស​ជូន​គាត់​ និង​បាន​ណែនាំ​ពួក​គាត់​បន្ថែម​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​អនុវត្ត​វិធានការ​ សុខាភិបាល​ ៣​កុំ​ ៣​ការពារ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×