រឿងរ៉ាវពាក់ព័ន្ធគ្រូហុងស៊ុយ ចៅម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរចនា នៅពេលនេះ បានចាប់ផ្តើមរង្គោះរង្គើផ្ទៃក្នុងហើយ ក្រោយកើតមានរឿងរ៉ាវលួចយករូប BA តារាចម្រៀង សុគន្ធ នីសា ទៅកាត់តដាក់ផលិតផលរបស់ខ្លួន ធ្វើឲ្យផ្ទុះកក្រើក រហូតត្រូវអតីតកូនក្រុមដែលជាជនរងគ្រោះ បានទម្លាយចេញពីការរកស៊ីបោកប្រាស់ និងក៏ដូចទង្វើប្រើសម្តីដ៏មិនសមរម្យក្នុងនាមជាមេដឹកនាំ ពីសំណាក់នាង ចៅម៉ែ ជាហូរហែ។
ពិតណាស់ ក្រោយផ្ទុះរឿងលួចរូប BA របស់ សុគន្ធ នីសា ទៅកាត់ត មិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមឃាត់តំណាងចែកចាយរបស់ក្រុមហ៊ុនវិមានរចនា ចៅម៉ែ ជាច្រើននាក់ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួង។
ដោយឡែក ទាក់ទងរឿងក្រសួងថា មិនមានបញ្ជីការ ស្រាប់តែថ្មីៗនេះ បានបែកធ្លាយវីដេអូចេញពីក្នុងក្រុបឆាត ឃើញថា ចៅម៉ែ ពិតជាបានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយព្រមានកូនៗគ្រប់សាខាងទាំងអស់ បើមិនពេញចិត្តមិនជឿខ្លួន សូមអញ្ជើញដើរចេញ ជាពិសេសអ្នករនុកក្នុងតែម្តង ដែលធ្វើឲ្យបែកធ្លាយរឿងនេះ ដល់ក្រសួង។
ជាមួយគ្នានោះ ចៅម៉ែ ដែលពោរពេញដោយកំហឹង ក៏បានបង្គាប់ឲ្យកូនៗសាខាទាំងអស់គ្នា អុជធូបបន់ព្រះម៉ែធរណីម្នាក់មួយម៉ាត់ៗ ដើម្បីឲ្យអ្នករនុកក្នុង ដែលបញ្ជូនឯកសារទៅអ្នកដទៃ (ក្រសួងសុខាភិបាល) សូមរលាយ ឲ្យវិនាស នៅពេលដើរជាន់ធរណីពេលណា។
លើសពីនេះ ចៅម៉ែ ក៏បានឲ្យកូនចៅគ្រប់សាខា យកឯកសារទីតាំងក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសថៃ យកទៅរុកភ្នែកសត្រូវទាំងអស់ឲ្យខ្វាក់ ដើម្បីឲ្យក្រសួងបើកភ្នែកមើលថា តើក្រុមហ៊ុនខ្លួនពិតប្រាកដ ឬមិនពិត។
ចៅម៉ែ ក៏បានសង្កត់ធ្ងន់ៗថា ត្រឹមប៉ុណ្ណឹងៗ អត់បានស្កៀបបាតជើងសូម្បីបន្តិច ទោះសត្រូវចូលមកប៉ុន្មានលាននាក់ទៀត ក៏មិនព្រឺរោមដែរ ព្រោះខ្លួនជាអ្នកប្រយុទ្ធដែលមិនខ្លាចសមរភូមិ ហើយក៏បានធានាអះអាងថា ខ្លួននឹងការពារកូនចៅដល់ទីបញ្ចប់។
តែដោយឡែក អ្នកស្រីណែតនៅអាមេរិកវិញ ដែលជាសត្រូវស៊ីសាច់ ក៏បានព្រលះទៅកាន់ ចៅម៉ែ ឡើងកប់ៗថា៖ «អើវើយទៅជាក្រសួងសុខាភិបាលមួលបង្កាច់វាទៅវិញ ហាសហាស អស់សំណើចណាស់ខ្ញុំ ផលិតផលនាងនាំចូលទៅស្រុកខ្មែរអត់បង់ពន្ធអោយគេ គ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាល គ្រប់មុខទំនិញរបស់នាងចៅមុខឈើឯងហ្នឹង គឺមិនមានកាអនុញ្ញាតអោយប្រើប្រាសជាសាធារណៈនៅឡើយទេ តែនាង31ឯងនេះបំពានគ្រប់ក្រសួង នាងមិនខ្លាចទេ ឬគិតថានាងចង់បញ្ជូនអីុវ៉ាន់អី មកលក់ក្នុងស្រុកបានតាមតែអំពើចិត្តអុីចឹងទៅ ដោយមិនគោរពគោលការក្រសួងណាមួយក្នុងប្រទេសខ្មែរ នាងហ៊ានធ្វើច្រើនពេកហើយ ចៅមុខឈើឯង។ បញ្ចាក់៖ រាល់ទំនិញរបស់នាងចាប់ពីពេលនេះតទៅ ប្រហែលពួកគយ គេបិតមិនអោយនាំចូលក្នុងប្រទេសខ្មែរជាដាច់ខាត ព្រោះនាងឯងឈ្លើយដាក់ក្រសួងសុខាភិបាល និងច្បាប់។ល។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង