Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា ខ្លាំងបាត់! ភរិយា​ស្រស់​ស្អាត​នាយ​ចយ ព្រមាន​អ្នក​ដទៃ​បើ​ចង់ «ធ្វើ​រឿង​មួយ​នេះ» កុំ​ឲ្យ​ប៉ះ​ចំ ប្រយ័ត្ន​លើស​ក្នុង​រូប​នេះ!

spot_img

​បន្ទាប់​ឆ្លងកាត់​នូវ​ពាក្យរិះគន់ មើលងាយ​គ្រប់បែបយ៉ាង ពី​សំណាក់​អ្នក​មិន​ពេញចិត្ត​មួយចំនួន នាយ​ច​យ ដែលជា​តារា​កំប្លែង​ស្ងួត​ដ៏​ល្បី​មួយរូប និង​ភរិយា​ដ៏​ស្រស់ស្អាត បាន​ឈានដល់​ថ្ងៃ​ពិសេស រៀបការ​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ ក្រោម​វត្តមាន​ផ្តល់​កិ​ត្តិយស​ដ៏​ធំធេង ពី​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និងព្រមទាំងសាច់ញាតិ តារាល្បីៗក្នុងចំណោមសិល្បះជាច្រើន។​

​ជាការ​ពិតណាស់ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ដែល​គិត​មកទល់ពេលនេះ​រយៈពេល​១​ខែ​ត្រឹម គេ​បាន​សង្កេតឃើញ​នាយ​ច​យ និង​ភរិយា តែង​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​នឹង​គ្នា​លើស​ទ្វេ ដែល​ក្នុងនោះ​តាមរយៈ​ដំណើរ​កម្សាន្ត​ស្ថិតនៅ​ទីជិត ទី​ឆ្ងាយ ។ ដែល​រូបភាព​គួរ​ឲ្យ​ច្រណែន​ទាំងនោះ​របស់​អ្នក​ទាំងពីរ ត្រូវបាន​បង្ហោះ​ឡើង​នៅលើ​គណនី​ឈ្មោះថា Kwan Dii Kwan Dii ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​នាយ​ច​យ​ ។​

​ប៉ុន្តែ ភរិយា​នាយ​ច​យ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធេ​ត​ជាច្រើន​ភ្ញាក់ផ្អើល និង​លាន់​ថា​អីយ៉ា​កាច​មិន​ណ​យ​ដែរ​តាស​! បន្ទាប់ពី​ថ្មីៗ​នេះ អ្នកនាង​បាន​បង្ហោះ​រូបភាព​ករណី​ស្ត្រី​ជា​សា​ហាយ​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ប្រពន្ធដើម​តាម​ទាន់ និង​ព្រួត​យក​ថង់​ម្ទេស​ញ៉ុ​ក​ប្រដាប់ភេទ​យ៉ាង​សាហាវ នៅក្នុង​បន្ទាប់​សណ្ឋាគារ​តែម្តង​! ដោយ​អម​ជាមួយនឹង​ការបញ្ចេញ​អារម្មណ៍​ពិតៗ​របស់អ្នក​នាង តាមរយៈការសរសេរសារ​យ៉ាង​ដូច្នេះ​ថា​៖ «មេីលអោយហេីយទៅ កុំចេះតែហ៊ាន បេីប៉ះខ្ញុំវិញណាតាហ៊ានប៉ះប្តីខ្ញុំខ្ញុំធ្វេីលេីសនឹងទៀត បេីអ្នកឯងមិនស្លាប់ ក៏ពិការដែរ»

​ទន្ទឹមនឹង​សារ​នេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​លួច​កោតសរសើរ​ប្រពន្ធ​នាយ​ច​យ​យ៉ាងខ្លាំង ដែល​អ្នកនាង​មានចិត្ត​ប្រច័ណ្ឌ និង​ស្រលាញ់​នាយ​ខ្លាំង ដោយ​មិន​ឲ្យ​នារី​ណា​ម្នាក់​ចូលមក​ជ្រៀតជ្រែក​បេះដូង​នាង​បានឡើយ ៕​ ចន្ទី

spot_img
×