Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យអាប់ឡូតវីដេអូថ្មី ក្នុងរយៈពេលមួយសប្តាហ៍

spot_img

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួនពីការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្នដោយសារតែការមិនគោរពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុនទូរទស្សន៍ដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី ដែលរងការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងជំងឺកូវីដ-១៩។

មូលហេតុដែល YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្ននោះ ដោយសារតែក្រុមហ៊ុនបានផ្សព្វផ្សាយវីដេអូមួយចំនួន ដោយបដិសេធឬមិនទទួលស្គាល់វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថាថ្នាំមួយចំនួន មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនេះទៀតផង។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថាគ្មានពិធីករណាមួយ របស់ក្រុមហ៊ុនមិនទទួលស្គាល់ វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ ការវិភាគដោយសេរីរបស់អ្នកសារព័ត៌មាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×