Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​មន្ត្រី​ពង្រឹងសមត្ថភាព ដើម្បី​ដឹកនាំ​ការងារ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កាត់ដេរ​ប្រកប​ដោយ​ឯករាជ្យ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ពង្រឹងសមត្ថភាព​ថែម​ទៀត ដើម្បី​ធានាបាន​នូវ​ឯករាជ្យភាព​របស់​ខ្លួន​ក្នុង​ការដឹកនាំ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​លក្ខខណ្ឌ​ការងារ របស់​បណ្តា​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត​។​

​ការលើកទឹកចិត្ត​រប​ស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ស្តីពី​ការអនុវត្ត​លក្ខខណ្ឌ​ការងារ នៃ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (G-MAC) និង​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO/BFC)​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល គឺ​ធានា​បាន​នូវ​ភាពម្ចាស់ការ​ក្នុង​ការដឹកនាំ និង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម សំដៅ​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំនូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​បន្ត​ធ្វើការ​ជាមួយគ្នា តាមរយៈ​គម្រោង BFC ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ភាព​អនុលោម​នៃ​លក្ខខណ្ឌ​ការងារ នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង សំដៅ​ទាក់ទាញ​ទំនុកចិត្ត​កាន់តែ​ច្រើន​ពី​អ្នក​បញ្ជា​ទិញ​ធំៗ​លើ​ពិភពលោក​។​

​ទន្ទឹមគ្នានេះ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​គម្រោង BFC ដែល​បាន​រួមចំណែក​លើក​ស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការចូលរួម​ពង្រឹង​បទដ្ឋាន​ការងារ ការបណ្តុះបណ្តាល និង​ការប្រឹក្សា​យោបល់​ជាមួយ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កម្ពុជា ហើយ​ឯកឧត្តម​បាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​របស់​គម្រោង ILO/BFC ក្នុង​ការបង្កើត​ក្រុមការងារ​ដឹកជញ្ជូន ដើម្បី​ធានា​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​កម្មករ​-​កម្មការិនី និង​រក្សា​ផលិតភាព​របស់​កម្ពុជា​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា គម្រោង ILO/BFC ត្រូវ​បាន​អនុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១១ ក្នុង​គោលបំណង​បង្កើន​ភាព​អនុលោម​តាម​បទដ្ឋាន​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ បង្កើតឲ្យមាន​ឧស្សាហក​ម្ម​កាន់តែ​ប្រសើរ និង​ប្រាក់​ចំណេញ​កាន់តែច្រើន​។ បច្ចុប្បន្ន គម្រោង​នេះ​បាន​កៀងគរ​ភាគី​ពាក់ព័ន្ធ​មកពី​គ្រប់​កម្រិត​នៃ​ឧស្សាហកម្ម​កាត់ដេរ ដើម្បី​រួមគ្នា​កែលម្អ​នូវ​លក្ខខណ្ឌ​ការងារ គោរព​សិទ្ធិ​ការងារ និង​ជំរុញ​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×