នេះជាហេតុការណ៍ដ៏ស្លុតរន្ធត់មួយ ដែលបានកើតឡើងនៅក្នុងភូមិ Maracanan នៃកោះ Borneo ។ កាលពីថ្ងៃទី២៨ កុម្ភៈ បុរសម្នាក់ឈ្មោះ Andi ASO Arang អាយុ ៣៦ ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីគាត់បានចេញពីផ្ទះ ទៅរកគ្រំខ្យងនៅឯទន្លេ ។ ហើយប្រពន្ធរបស់គាត់ រួមជាមួយអ្នកភូមិជាច្រើននាក់ បាននាំគ្នាទៅស្វែងរកគាត់ ។
ដំបូង ពួកគេបានរកឃើញត្រឹមតែម៉ូតូ និងស្បែកជើងរបស់គាត់ប៉ុណ្ណោះ ។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ នៅលើច្រាំងទន្លេ សាកសពរបស់គាត់ ត្រូវបានរកឃើញដោយគ្មានជើងទាំងពីរ និងដៃឆ្វេង ។
យ៉ាងណាមិញ នៅជិតកន្លែងសន្មត់បាត់ខ្លួនបុរសនេះ គេបានកត់សម្គាល់ឃើញសត្វក្រពើប្រវែង ៦ ម៉ែត្រ ដ៏ធំ១ក្បាល ។ ប៉ូលីសក្នុងតំបន់បាញ់ជាច្រើនគ្រាប់ ដើម្បីសម្លាប់វា និងបន្ទាប់ សាកសពរបស់វាត្រូវបានអូសឡើងច្រាំង ។ ពុទ្ធោ! ពិតជាស្លុតរន្ធត់ណាស់ នៅពេលវះពោះរបស់វា ពួកគេស្រាប់តែឃើញដៃ និងជើងរបស់មនុស្សបែបនេះ ។
ទោះយ៉ាងណា ក្រោយពេលរកឃើញភស្តុតាងជាក់ស្តែង ក្រពើដ៏ធំត្រូវបានសម្លាប់នេះ ត្រូវបានអាជ្ញាធរហៅអេស្កាវ៉ាទ័រ មកជីកកប់នៅក្បែរកន្លែងកើតហេតុផងដែរ ៕ ចន្ទី