ប្រសិនបើពុំត្រូវឆ្នោតទេនោះ ម្លេះសម…
Oliver Davis Jr ត្រូវឆ្នោត ៤លានដុល្លារ
បុរសសញ្ជាតិអាមេរិកម្នាក់ដែលស្បថជាមួយប្រពន្ធថា នឹងឈប់ទិញឆ្នោតទៀតហើយនោះ បានសម្រេចចិត្តទិញឆ្នោត ហើយត្រូវប្រាក់ ៤លានដុល្លារ ។ Olive នៅ Portsmouth ឲ្យដឹងថា លោកបានទិញឆ្នោតកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយរឿងនេះអាចនឹងធ្វើឲ្យលោកជួបរឿងរ៉ាវនឹងភរិយាព្រោះថា “ខ្ញុំបានស្បថ និងសន្យាជាមួយប្រពន្ធថា ឈប់ចំណាយលុយទិញឆ្នោតទៀតហើយ” ។ ប៉ុន្តែពិតជាសំណាងល្អក្នុង១លានគ្រោះថ្នាក់ គ្រាដែលសន្លឹកឆ្នោតនោះបានធ្វើឲ្យលោកទទួលបានប្រាក់ ៤លានដុល្លារ។ លោក Davis Jr និយាយថា ប្រសិនបើពុំមានសំណាងបែបនេះ នោះភរិយាលោកប្រាកដជាមិនលើកលែងទោសឲ្យលោកឡើយ៕ សូយន