Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាទិភាពចំនួន៤

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។

ក្រសួងការបរទេស ប្រកាសពីលទ្ធផល សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយកូរ៉េ ចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៤ រួមមាន សន្តិសុខសុខភាពសាធារណៈ ការកសាង សមត្ថភាពរបស់វិស័យសហគ្រាសមីក្រូ ធុនតូច និងមធ្យម ផលិតផលកសិកម្មដែលធន់នឹងការប ប្រួលអាកាសធាតុ និងថាមពលប្រកបដោយចីរភាព នៅក្នុងការអភិវឌ្ឍផែនការការងារកិច្ចសហ ប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×