ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុក នាប្រទេសវៀតណាមគេឃើញរូបភាពជាច្រើនសន្លឹក ដែលថតជាប់បដិមាករចម្លាក់សត្វទាំង ១២ នៃឆ្នាំ ហើយក្បាលវាជាក្បាលសត្វ។ ខណៈពេលខ្លួនគឺជាខ្លួនមនុស្ស ហើយថែមទាំងអាក្រាតទៅទៀត។
តាមដឹងបដិមាករនៃសត្វទាំង ១២ ដូចពោលខាងលើត្រូវបានគេដាក់តាំងនៅតំបន់ទេសចរណ៍ ហនយ៉ូវ ខេត្តហៃហ្វុង ។ ម្ចាស់របស់វានិយាយថា ខ្លួនពុំនឹកស្មានដល់ថា រូបបដិមាករសត្វទាំង ១២នេះ បែរជារងការរិះគន់យ៉ាងខ្លាំងក្លាពីសាធារណជនបែបនេះសោះ។
ប៉ុន្តែប្រការដែលគួរឲ្យអស់សំណើចនោះគឺម្ចាស់នៃតំបន់ទេសចរណ៍នេះប្រហែលជាក្នុងបំណង “ជួលជុលកង្វះខាតជាបណ្តោះអាសន្ន” បែរជាយកខោសំពត់សម្រាប់ហែលទឹកយកទៅស្លៀកឲ្យបដិមាករទាំងនោះទៅវិញ ៕ លីសា