Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមប្រាក់ សុខុន អរណរគុណសហរដ្ឋអាមេរិក ដែលបានគាំទ្រអាស៊ាន និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅថ្ងៃទី៤សីហានេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក អាស៊ាន-អូស្រ្តាលី អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមប្រាក់ សុខុន បានឲ្យដឹងថា លោកជំទាវរដ្ឋលេខាធិការ អ៊ាត សោភា និងជាឧត្តមមន្រ្តីអាស៊ាននៃកម្ពុជា បានចូលរួមជាតំណាងរបស់ខ្ញុំ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្សី។
សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា គឺជាដៃគូដ៏សំខាន់របស់យើង ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា។

ឯកឧត្តមប្រាក់ សុខុន បានឆ្លៀតឱកាសថ្លែងអំណរគុណ សហរដ្ឋអាមេរិកដែលបានគាំទ្រអាស៊ាន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមប្រាក់ សុខុន ក៏បានសម្តែងការគាំទ្រ ចំពោះសំណើរបស់អូស្ត្រាលី ក្នុងការដំឡើងទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ខណៈឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងឆ្នាំក្រោយនឹងក្លាយជាឆ្នាំ «មិត្តភាពអាស៊ាន-ឥណ្ឌា»។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ យើងបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងការខិតខំប្រឹងប្រែងរួម របស់យើងក្នុងការកាត់បន្ថយផលប៉ះពាល់ និងកម្ចាត់ជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត។ យើងក៏បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×