Sunday, June 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតគោរពជូនពរចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតពិត

spot_img

ភ្នំពេញ ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតពិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា (៥ សីហា ១៩៥២ – ៥ សីហា ២០២១) យើងខ្ញុំទាំងអស់គ្នាជាម្ចាស់គ្រប់គ្រង គណ:គ្រប់គ្រង គណ:និពន្ធ ក្រុមការងារ បុគ្គលិក សហការីទាំងអស់ នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ Cambodia Express News ( CEN ) សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តាប្រោះព្រំ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន នាយករដ្ឋមន្រ្តី កម្ពុជា ប្រកបដោយបញ្ញាញាណដ៏ភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុជាងរយឆ្នាំ ដើម្បីបន្តដឹកនាំ គ្រប់គ្រងកម្ពុជា ឲ្យកាន់តែប្រកបទៅដោយកិត្យានុភាពជាតិ និងអន្តរជាតិ សម្បូរណ៍សប្បាយ រុងរឿង ប្រជាជនមានជីវភាពកាន់តែសម្បូរណ៍ធូរធារ សុភមង្គល ប្រទេសជាតិកាន់តែអភិវឌ្ឍទំនើបកម្ម ត្រដែតត្រដឹម ឧដុង្គឧត្តម ស្រស់បំព្រងជាដរាបរៀងទៅ។

ជាពិសេស កាលៈទេសៈដែលប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លង រាតត្បាតជំងឺកូវីដ-១៩នេះ យើងខ្ញុំទាំងអស់គ្នា នឹងប្រតិបត្តិតាមឲ្យបានខ្ជាប់ខ្ជួន គោរពវិធានការ ៣កុំ ៣ការពារ ដែលសម្តេចតេជោ បានណែនាំ និងសូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មេត្តាប្រោះព្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងការបញ្ជា ដឹកនាំ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ប្រកបជោគជ័យនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។

សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពភក្តីដ៏ស្មោះស្ម័គ្របំផុតអំពីនាងខ្ញុំ

រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

ហត្ថលេខា និងត្រា

ឧកញ៉ា ជីប យុទ្ធារី

spot_img
×