ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសលុបឈ្មោះគណបក្សនយោបាយចំនួន៣ ចេញពីបញ្ជីគណបក្សនយោបាយ ដែលតុលាការកំពូលកាត់ទោសរំលាយ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
គណបក្សចំនួន៣ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនេះ រួមមាន៖ គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង, គណបក្សវង្គតខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា។
គណបក្សទាំង៣នេះ ត្រូវបានតុលាការកំពូលកម្ពុជា កាត់ទោសរំលាយចោល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលអះអាងថា គណបក្សទាំងនេះ មិនអនុវត្តទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ ដោយខកខានធ្វើសកម្មភាព និងរបាយការណ៍មកកាន់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ