Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភារធារីស្តីស្ថានទូតអង់គ្លេស៖ ជំនួយវ៉ាក់សាំងកូវីដ១៩ នឹងគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ

ភ្នំពេញ៖ ក្នុងឱកាសនោះដែរ ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានថ្លែងការកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ និងគាំទ្រដល់អ្នកដែលត្រូវការវ៉ាក់សាំងបំផុត នៅក្នុងប្រទេសនេះ។

លោក ម៉ាក ហ៊ែរ (Marc Tayre) ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។

លោក ម៉ាក ហ៊ែរ ថ្លែងបែបនេះ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដល់រាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ាក ហ៊ែរ បានបញ្ជាក់ថា៖ «ការផ្តល់ជំនួយវ៉ាក់សាំង ដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។ ចាប់តាំងពីចាប់ផ្តើមនៃជំងឺរាតត្បាត ចក្រភពអង់គ្លេស បានដឹកនាំ និងខិតខំ ប្រឹងប្រែង ដើម្បីការពារមនុស្សជាតិ ប្រឆាំងនឹងជំងឺជំងឺដ៏សាហាវនេះ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលផ្ដល់នូវវ៉ាក់សាំងជូនដល់កម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជន នៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន៤១៥ ០០០ដូស ប្រភេទ AstraZeneca»។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយនេះ គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នា ក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទដែលតា (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះ ក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាលដាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×