ភ្នំពេញ ៖ លោក កឹម សុខា កំពុងស្លន់ស្លោរម្តងហៅទូរស័ព្ទទៅអ្នកនេះ ម្តងហៅទូរស័ព្ទទៅអ្នកនោះ ដោយនិយាយប្រាប់គេថា កុំអាលទៅណា ជិតមានដំណោះស្រាយ ព្រោះបរទេស ( ប្រទេសមហាអំណាច ) គេកំពុងដុតដៃដុតជេីងធ្វេីការអោយ យ៉ាងយូរខែ១០ ឬខែ១១ មានដំណោះស្រាយហេីយ ។ នេះបើតាមការបញ្ជាក់របស់លោកផាន់ ច័ន្ទស័ក្តិ អតីតមេធាវីការពារលោកកឹម សុខា។

លោកផាន់ ច័ន្ទស័ក្តិ បានបន្តថា “ពេលនេះភាពស្លន់ស្លោរដូចមាន់រកពង បានធ្វេីឲ្យលោក កឹម សុខា ដេកមិនលក់ និងបញ្ជាឲ្យកូនចៅបង្កេីតគណនី ហ្វេសប៊ុកក្លែងក្លាយជាច្រេីន វាយប្រហារ អ្នកបង្កេីតគណបក្សថ្មី ដោយនៅតាំងខ្លួនឯងជាមេ ទាំងដែលពួកគេ មិនទាំងចាត់ទុកលោក កឹម សុខា ជាអ្វីសោះ !…..។ ការចេញបង្កេីតបក្សនយោបាយ ការរួមរស់ក្នុងសង្គម ឬក្នុងក្រុមនយោបាយ ជាសិទ្ធិជ្រេីសរេីសរបស់ពួកយេីងខ្ញុំ ចំណុចនេះ សូមលោក កឹម សុខា យល់ឲ្យខ្លួនឯងអោយច្បាស់ ។ យេីងចូលរួមក្នុងសង្គមនយោបាយ យេីងមិនបានចាយលុយ កឹម សុខា សុីបាយ កឹម សុខា ជិះឡាន កឹម សុខា ឬដេកផ្ទះ កឹម សុខា ឡេីយ ។ មានតែលោក កឹម សុខា ទេដែល សុីបាយយេីងខ្ញុំ ចាយលុយយេីងខ្ញុំ អត់លុយទិញឡានជិះ និងទិញឡានឲ្យប្រពន្ធចុងជិះ សុំលុយយេីងខ្ញុំ ដូច្នេះ កឹម សុខា គ្មានគុណស្រ័យអ្វីមកលេីយេីងខ្ញុំទេ”។
លោកច័ន្ទស័ក្តិ បន្តទៀតថា លោក កឹម សុខា លោកដឹងខ្លួនលោកច្បាស់ណាស់ថា ជីវិតនយោបាយចប់១០០% ទៅហេីយ សូម្បីមន្រ្តីទូត នៃប្រទេសដ៏មានឥទ្ធិពលមួយគេបានប្រាប់ដោយផ្ទាល់ និងបញ្ជាក់ថា លោកមិនមានកម្លាំងនយោបាយ លោកមានតែម្នាក់ឯងដូច្នេះ លោក មិនមានស្ថានទំងន់នយោបាយ សម្រាប់ជាដំណោះស្រាយទេ ហេីយគេឲ្យលោកឈប់តែលោកមិនព្រមស្តាប់ ។ លោក កឹម សុខា ធ្វេីនយោបាយឆ្លាតខាងរកផលប្រយោជន៍ លុយកាក់ តែលោកល្ងង់មិនចេះមេីលមនុស្ស សូម្បីកន្លងមក ក្មេងមួយនាក់ពីរនាក់កូរនៅជុំវិញខ្លួនបណ្តាលឲ្យមន្រ្តីល្អៗ សំខាន់ៗ ចាកចេញអស់ មិនមែនជាកំហុសពួកគេដែលបានចាកចេញទេ វាជាកំហុសរបស់លោក កឹម សុខា ខ្លួនលោកផ្ទាល់ ដែលខ្សោយក្នុងការគ្រប់គ្រងស្ថានការណ៍ជុំវិញខ្លួន មិនបានក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ ។

លោកបានលើកឡើងថា មានថ្នាក់ដឹកនាំរបៀបលោក កឹម សុខា ដេីរតាមកាន់តែយូរគ្រោះថ្នាក់កាន់តែឆាប់ដល់ខ្លួន ហេីយសេចក្តីក្រក៏និងជន់ជោរលិចបាត់បង់ជាមិនខាន ព្រោះមេដឹកនាំរបៀបនេះ មិនបាននាំមកនូវជោគជាតារាសីល្អដល់យេីងឡេីយ ហេីយបេីសិនយេីងចេញផុតកាន់តែឆ្ងាយ កាន់ល្អ និងមានឱកាសសាងស្នាដៃបានដោយមានឥស្សរភាព៕ រក្សាសិទ្ធិដោយ៖ចេស្តារ