គ្រោះថ្នាក់តែងកើតឡើងជាយថាហេតុ គ្មាននរណាម្នាក់អាចដឹងមុនបានទេ ពិសេសនៅបណ្តាទីក្រុងដែលកំពុងមានការអភិវឌ្ឍសំណង់អគារខ្ពស់ៗ។ ឧបករណ៍ទាំងនោះរួមមាន៖
១.បំពង់ CO2 សម្រាប់ពន្លត់ភ្លើង
អ្នកគប្បីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ប្រភេទ ៣គីឡូក្រាម ឬ ៥គីឡូក្រាម ដោយហេតុថា ទម្ងន់នេះសមស្របជាមួយកម្លាំងសមាជិកគ្រួសារទូទៅ ក៏ដូចជាងាយស្រួលចល័ត។
២.ម៉ាសមុខប្រឆាំងផ្សែង
គប្បីដឹងថា មានករណីជាច្រើនពេលមានអគ្គិភ័យ អ្នកស្លាប់ភាគច្រើនគឺដោយសារថប់ដង្ហើមព្រោះផ្សែង ។
ត្រូវដឹងថា ករណីចាំបាច់ម៉ាស់មុខប្រឆាំងផ្សែងអាចជួយអ្នកបានក្នុងអំឡុងពេល ៤០នាទីឯណោះ។
៣.បាឡូសង្គ្រោះ
ចំពោះអ្នកដែលស្ថិតនៅអគារជាន់ខ្ពស់ៗនោះ បាឡូសង្គ្រោះគឺជាជម្រើសភ្លឺស្វាងមួយ។
បាឡូនេះមានទម្ងន់ពី ៨-១២គីឡូក្រាមប៉ុណ្ណោះ ហើយមានរយៈចម្ងាយនៃខ្សែពី ២៥ម៉ែត្រ ទៅ៨០ម៉ែត្រ ។
៤.ជណ្តើរខ្សែ
ជណ្តើរនេះមានទម្ងន់ពី ៨-១២គីឡូក្រាម និងរយៈកម្ពស់ពី២៥ម៉ែត្រ ទៅ ៨០ម៉ែត្រ ពោលគឺស្មើនឹងកម្ពស់ផ្ទះជាន់ទី ២០។
៥.ភួយប្រឆាំងអគ្គិភ័យ
នេះជាបទពិសោធន៍ផ្តល់ឲ្យដោយប៉ូលិសពន្លត់អគ្គិភ័យដែលក្នុងជំនាញនោះគេហៅថា ភួយពន្លត់ភ្លើងរារាំងភ្លើង ។ល។ ភួយនេះវាអាចទ្រាំទ្រភ្លើងដល់ទៅ ៧០០ដឺក្រេសេ ដោយវាពុំឆេះប្រែប្រួលសណ្ឋានដើមឡើយ។ ពេលមានគ្រោះអាសន្នភ្លើងឆេះនោះអ្នកគ្រាន់តែរុំវាលើខ្លួន ហើយសម្រុកចេញទៅក្រៅជាការស្រេច ៕ ចន្ទ្រា