Friday, June 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំងទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយ នៅកម្ពុជាមានអ្វីខ្លះ?

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានឲ្យដឹងថា មរតកតេជោទាំង៥ គឺ ១. ការធានាបាននូវសិទ្ធិរស់រានមានជីវិត ដោយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ២. ការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ៣.ការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ៤. ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងទី៥. គឺការថែរក្សាសន្តិភាពឲ្យបានគង់វង់ និងបន្តការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងរោគរាលដាលនៃជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

លោកជិន ម៉ាលីន បានបន្តថា ចំណែកមរតកទាំង៥របស់ក្រុមប្រឆាំងវិញ គឺ ១. នយោបាយបរទេសនិយម ព្រោះតែអំណាច សុខចិត្តទៅអង្វរលន់តួឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ទណ្ឌកម្មមកលើជាតិសាសន៍ខ្លួនឯង។ ២. បង្ករការញុះញង់ បំបែកបំបាក់ បែបហឹង្សានិយម ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ រហូតបង្ករទៅជាចលនាបដិវត្តន៍ហឹង្សា ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ៣. នយោបាយបោកប្រាស់និយម ដើម្បីប្រមូលលុយពីអ្នកគាំទ្រ ក្នុងនោះដែរមេដឹកនាំក្រុមប្រឆាំង តែងតែបង្កើតសេណារីយូផ្សេងៗជាច្រើនដើម្បីរកលុយដាក់ហោប៉ៅ ពេលខ្លួនដាច់លុយម្តងៗ។ ៤. នយោបាយប្រឆាំងផ្កាប់មុខ និងជ្រុលនិយម ដោយមិនគិតពីប្រយោជន៍ជាតិអ្វីនោះទេ ក្រៅតែពីប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកខ្លួន និងទី៥. គឺការធ្វើនយោបាយបែបស៊ីពែនិយម ដោយតែងតែឆ្លៀតឱកាស កេងចំណេញពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បំផុសឱ្យប្រជាពលរដ្ឋធ្វើសកម្មភាព ដូចបណ្តាប្រទេសដទៃទាំងនោះ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×