Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នូវែលសេឡង់ ត្រៀមរៀបចំ ជួយកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ជំនួយរបស់នូវែលសេឡង់ តាមរយៈបច្ចេកទេស និងការបណ្តុះបណ្តាល ដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និងការបោសសំអាតមីននៅកម្ពុជា ក៏ដូចជាការត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយ។

នៅព្រឹកថ្ងៃទី៥ខែសីហានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ មុនការចាប់ផ្តើមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ខ្ញុំបានឆ្លៀតឱកាសនេះ ដើម្បីអបអរសាទរ ដែលលោកជំទាវត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ នាពេលថ្មីៗនេះ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការបង្កើនទំនាក់ទំនង របស់នូវែលសេឡង់ជាមួយអាស៊ាន ក៏ដូចជាប្រទេសសមាជិកនីមួយៗ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណ ដល់ជំនួយរបស់នូវែលសេឡង់ តាមរយៈបច្ចេកទេស និងការបណ្តុះបណ្តាល ដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និងការបោសសំអាតមីននៅកម្ពុជា ក៏ដូចជាការត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×