Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា

spot_img

ភ្នំពេញ ៖ អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា លោក ពិន សំខុន បានចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សកែទម្រង់កម្ពុជា។ ចំណែកលោកអ៊ូ ច័ន្ទរ័ត្ន គណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ថា លោក ពិន សំខុន ពិតជាបានមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជាប្រាកដមែន។

លោក ពិន សំខុន ជាអ្នកដែលបានរិះគន់យ៉ាងចាស់ដៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាអ្នកកំទេចគណបក្សសង្គ្រោះជាតិ។

យោងតាមខ្លឹមសារអត្ថបទដែលសរសេរដោយលោកពិន សំខុន កាលពីថ្ងៃទី៣ ខែសីហា បានឲ្យដឹងថា ក្នុងបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរត្រូវការគណបក្សថ្មីមួយ ឬច្រើនជាងសព្វថ្ងៃ ដែលឯករាជ្យបរិសុទ្ធ ដើម្បីចូលរួមកាន់អំណាចនិតិបញ្ញត្តិនៅរដ្ឋសភាខ្មែរ ដែលបានបាត់បង់លក្ខណៈពហុបក្សរបស់ខ្លួន ខុសនឹងរដ្ឋធម្មនុញ្ញជិត១០ឆ្នាំហើយ។

លោកបញ្ជាក់ថា “ខ្ញុំបានសម្រេចចិត្តដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា ដែលមានររូបសញ្ញា ក្បាលដំរីកាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យកតាំងពី ឆ្នាំ១៩៩៣មក។ ហេតុអ្វី ? ពិព្រោះប្រជាពលរដ្ឋម្នាក់ៗត្រូវតែស្គាល់ នឹងគិតគួរពីនយោបាយខ្មែរ គិតហើយគួរតែចូលរួមឱ្យបានសកម្ម បើខ្លួនចង់ជួយប្រជាជាតិរបស់ខ្លួនមែននោះ ហើយដែលខ្ញុំចង់ឃើញ គឺកម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យ សេរី មានគណបក្សជាច្រើន ដំណាងដោយអ្នកមានកេរឈ្មោះឆ្នើម នឹងគួរឱ្យគោរព ចេញមកប្រឡូកចង់ឈ្នះ ក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិ ២០២២-២០២៣ ខាងមុខ នឹងចង់អនុវត្តន៍នូវភាពបរិសុទ្ធរបស់ខ្លួន ស្រោចស្រង់ប្រជាជាតិ ពីការគ្រប់គ្រងប្រទេសកម្ពុជា ដោយគណបក្សតែមួយនោះ”។

លោកពិន សំខុន បានបន្តថា លោកបានឃើញ នៅពេលចូលជ្រៅទៅក្នុងគណបក្សថ្មីមែន តែមានអ្នកនយោបាយបទពិសោធន៏ចាស់ឆាំ្នមកគ្រប់គ្រងគណបក្សកែរទម្រង់កម្ពុជា ផ្តើមធ្វើការស្វិតស្វាញ ចេះស្តាប់យោបល់គ្នាទៅវិញទៅមក នឹងស្តាប់អ្នកដ៏ទៃ និយាយស្តី មិនបំផ្លើសពីការពិត ជាពិសេសមានប្រវត្តិច្រើនឆ្នាំ ជាមនុស្សឯករាជ្យអ្នកប្រជាធិបតេយ្យ ធ្លាប់បង្ហាញថាមានការបរិច្ចាកខ្ពស់ ដើម្បីឧត្តមគតិរបស់ខ្លួន នៅគ្រប់ឱកាសដែលប្រជាពលរដ្ឋជាឈាមជ័ររបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ម្តងៗ។

ក្រៅពីនេះ គណបក្សកែទម្រង់កម្ពុជា មានបំណង នៅពេលឆ្លងគោលដៅដំបូងរួចហើយ នឹងដឹកនាំកម្ពុជាទៅរក គំរូពិតប្រាកដនៃប្រទេសប្រជាធិបតេយ្យសេរី យុត្តិធម៌ ទំនើប នឹងឯករាជ្យ។ ការសម្រេចចិត្តរបស់លោកពេលនេះ ដោយចង់បង្ហាញពីទឹកចិតូ ចង់ចូលរួមមតិ រួមវិភាគទានដោយស្មោះស្ម័គ្រ តាមតែអាចធ្វើទៅបាន ដើម្បីកែប្រែអនាគតដ៏លំបាករបស់ពលរដ្ឋខ្មែរចេះតែរងគ្រោះ នឹងប្តូរប្រទេសយើង ឱ្យជួបតែភាពរីករាយនឹងចម្រុងចម្រើន សម្រាប់ទាំងអស់គ្នា។

ចំណែកលោកអ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជាបានប្រាប់ CEN នៅព្រឹកថ្ងៃទី៦ ខែសីហានេះថា លោកពិត សំខុន បានសម្រេចចិត្តជាផ្លូវការមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ពិតប្រាកដមែន។
សូមជម្រាបថា លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានរិះគន់ធ្ងន់ៗថា ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ជាអ្នកកំទេចគណបក្សសង្គ្រោះជាតិ និងបានប្រដៅ សម រង្ស៉ី កុំឱ្យជ្រើសរើសយកវិធីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបក្រៅការបោះឆ្នោតផ្ទុយពីប្រជាធិបតេយ្យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×