Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះហត្ថលេខា​ផ្លាស់ប្តូរ​វិស័យ​កីឡា​ជាមួយ​ខេត្ត​គូ​យ​ចូវ ប្រទេសចិន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​ខេត្ត​គូ​យ​ចូ​វ នៃ​ប្រទេស​ចិន បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ជាមួយ​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូ​រលើ​វិស័យ​កីឡា រវាង​រដ្ឋបាល​ខេត្ត​គូ​យ​ចូ​វ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ​។ ពិធី​នេះ​រៀបចំឡើង នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក គង់ វី​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​។​

ខ្លឹមសារ​លទ្ធផល នៃ​កំណត់ហេតុ កិច្ចប្រជុំ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញថា ភាគី​ទាំងពីរ កម្ពុជា និង​ចិន បាន​ពិភាក្សា​គ្នា​អំពី​ពេលវេលា និង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ការរៀបចំ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ជាមួយគ្នា​ទៅវិញទៅមក និង​ការផ្លាស់ប្តូរ​សកម្មភាព​កីឡា​ទៅតាម​ពេលវេលា​សមស្រប ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា និង​ផ្តល់​អត្ថប្រយោជន៍​ឲ្យទៅ​វិញ​ទៅ​មក​។​
​ការផ្លាស់ប្តូរ​វិស័យ​កីឡា​ទាំងនោះ​រួមមាន​៖ ការពិនិត្យ​ទីតាំង​កីឡា ការផ្លាស់ប្តូរ​ទស្សនកិច្ច ការហ្វឹកហ្វឺន ដល់​កីឡាករ និង​ផ្លាស់ប្តូរ​គ្រូបង្វឹក ព្រមទាំង​កីឡា​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​៕ ដែន សីមា​

spot_img
×