Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងដូសទី៣ ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ

spot_img

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាលចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ និងផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា ថៃ ដែលនឹងទទួលហានិភ័យ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់ពីប្រទេសថៃវិញចូលមកកម្ពុជាវិញ។ សម្តេចក៏បានបញ្ជាឲ្យដឹកបន្ទាន់នៅវ៉ាក់សាំងអាស្ត្រាហ្សេនីកា ទៅកាន់ព្រំដែនដើម្បីចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា “យើងនឹងអនុវត្តបន្ទាន់ សូមលោកជំទាវ ឱ វណ្ណឌីន គឺអនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ ដោយយកសប្តាហ៍ទី២ អាចថាខានស្អែក ឬខាននស្អែកមួយចាប់ផ្តើមអនុវត្តការចាប់ផ្តើម ចាក់ដូសទី៣ ឲ្យផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា ថៃ ទាំងអស់ដែលនៅម្តុំទទួលសេវា ព្រោះបងប្អូនទាំងនេះនឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចឡើងលើសពីនឹងទៅទៀត នៅក្នុងប្រទេសថៃចូលមក បងប្អូនទាំងនោះនឹងទទួលនូវការលំបាក ដូច្នេះត្រូវដឹកបន្ទាន់នូវអាស្ត្រាហ្សេនីកាទៅកាន់ព្រំដែនដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រីកងទ័ណ នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុតតាមដែលអាចធ្វើទៅបាន ត្រូវតែធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយសម្រាប់អាស្ត្រាហ្សេនីកា ដែលចាក់នៅទីនោះ”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×