Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ចេញឧទ្ធម្ភាគចក្រ២គ្រឿង ដើម្បីប្រើប្រាស់ដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់ខេត្តជាប់ព្រំដែនថៃ ដើម្បីចាក់ដូសទី៣ ជូនមន្រ្តីជួរមុខ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី០៨ ខែសីហាស្អែកនេះតែម្តង។ នេះបើតាមលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួួនៅថ្ងៃសៅរ៍នេះ។

លោកស្រីប្រធានគណៈកម្មការ បានបញ្ជាក់បន្ថែមថា ខេត្តទាំងនោះរួមមានខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារផងដែរ។ លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងទាំងនេះ នឹងត្រូវបើកយុទ្ធនាការចាក់ដូសទី៣ជូន ក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយដោយឡែកសម្រាប់ការចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវរៀបចំចាត់ចែងដោយក្រសួងការពារជាតិ។

ដោយឡែកយុទ្ធនាកាចាក់វ៉ាក់សាំងដូសទី៣នេះក៏ធ្វើឡើងនៅខេត្តពោធិ៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះដែរ។ ដោយវ៉ាក់សាំងដឹកតាមរថយន្ត ទៅដល់ខេត្តពោធិសាត់នៅល្ងាចថ្ងៃនេះ។ លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ការបញ្ចេញឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅតាមបណ្តាខេត្ត និងការបើកយុទ្ធនាការនៅថ្ងៃស្អែកនេះ សុទ្ធសឹងជាការគិតគូរយ៉ាងច្បាស់លាស់អំពីបញ្ហាសុខភាពរបស់ដល់មន្រ្តីជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×