Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត​ខ្នាត​យក្ស សង្ស័យ​ដឹកឈើ​ខុស​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី​មួយ​ដង្ហើម​ចង្រឹត​ដោះលែង​វិញ (Video inside)

spot_img

​ខេត្ត​មណ្ឌលគិរី​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ដេញ​ចាប់​រថយន្ត​ខ្នាត​យក្ស ផ្អើល​ប្រជា​ពលរដ្ខ​ខេត្តមណ្ឌលគិរី រហូតដល់​ថ្នាក់​សមត្ថកិច្ច បាន​ចាប់​វាយខ្នោះ​មនុស្ស ២​នាក់ ដោយ​បាន​នាំយក​ទាំង​មនុស្ស​ទាំង​រថយន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌលគិរី បាន​មួយ​ចម្អិន​កំពឹស រួច​ក៏​ដោះលែង​ស្ងាត់ៗ​ទៅវិញ​។ នគរបាល​ឲ្យដឹងថា ការចាប់​ឃាត់​ខ្លួន​អ្នកបើកបរ និង​រថយន្ត​ខាងលើ​នេះ សមត្ថកិច្ច​លើក​ហេតុផល​ថា អ្នកបើកបរ​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ​។ ហេតុការណ៍​ខាងលើ បាន​កើត​នៅ​ម៉ោង ៤​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៧ ដោយ​សមត្ថកិច្ច​ឃាត់ បាន​រថយន្ត​និង​មនុស្ស​នៅ អូររាំង និង​ដោះលែង​វិញ នៅ​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​។​

ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បានដាក់​ប៉ុស្តិ៍ និង​ឃាត់​រថយន្ត​ខាងលើ ដើម្បី​ត្រួតពិនិត្យ ព្រោះ​សង្ស័យ​ដឹក​ឈើ​ខុសច្បាប់ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ខ្នាត​យក្ស​នោះ មិន​ព្រម​ឈប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ទេ ហើយ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​នោះ បាន​បន្ត​បើក​រត់​រេ​ពេញ​ដងផ្លូវ ទើប​សមត្ថកិច្ច​បើក​ការ​ប្រដេញ​ប្រផិត​ប្រភីង ធ្វើឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៧៦ ចាប់​ចំណុច ជិត​ផ្លូវបំបែក​ចូល​ភូមិ​ពូ​តាំង រហូតដល់ ទីរួមស្រុក​អូររាំង ទើប​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ អាច​ឃាត់​រថយន្ត​ធុន​ធំ​នោះ​បាន ដោយ​សហកា​រណ៍​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​មណ្ឌលគិរី​។ សកម្មភាព​ដេញ​ចាប់​រថយន្ត​ខ្នាត​ធំ​ខាងលើនេះ សមត្ថកិច្ច​ឈាន​ដល់​ចាប់វាយ​ខ្នោះ​មនុស្ស​ប្រុស​ជិះ​ក្នង​រថយន្ត ២​នាក់​នាំយក​ទាំង​រថយន្ត និង​អ្មកបើកបរ​យក​ទៅកា​ន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​សួរនាំ និង​ត្រួតពិនិត្យ​រថយន្ត​សង្ស័យ​មាន​ដឹក​ឈើ​ខុសច្បាប់​។ បន្ទាប់ពី​មាន​ហេតុ​ការដេញ​ចាប់​រថយន្ត​កក្រើក ខេត្ត​មណ្ឌលគិរី អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ខាងលើ​មួយចំនួនធំ បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច ដែល​បើក​ការ​ប្រដេញ​យ៉ាង​សាហាវ​បែបនេះ ដោយ​ពួកគាត់​មាន​ការបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​ពួកគាត់​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​ផងដែរ​។ ប្រជាពលរដ្ឋ​ឲ្យដឹង​បន្ថែមថា ជារឿយៗ​ពួកគាត់​តែងតែ​ឃើញ​សកម្មភាព របស់​សមត្ថកិច្ច​ដេញ​កាក់​រថយន្ត​គ្រប់​ប្រភេទ ដែល​សង្ស័យ​ដឹកឈើ រត់​កាត់​ស្នាក់​ការ​របស់​នគរបាល​សេដ្ឋកិច្ច​ខាងលើ តែ​មិន​ដែល​ឃើញ​ចាប់​បង្ក្រាប់​ទេ គឺ​កាក់​ជាប់​ឲ្យតែ​បង់លុយ រួច​ក៏​ដោះលែង​ទៅវិញ​បាត់​។​

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា ខាង​ជំនាញ គេ​មិន​មែន​ឃាត់​មនុស្ស​ទេ គឺ​គេ​ឃាត់​តែ​រថយន្ត ដោយសារ​គាត់​បើកបរ​លឿន​ហួស​កំ​រឹត ទើប​សមត្ថកិច្ច​ឃាត់​ពួក​គាត់​យក​មក​សួរនាំ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា មិនមែន​ជា​កម្លាំង​របស់​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ពេល​នេះ​អ្នក​ឃាត់ទេ ជា​កម្លាំង​ថ្នាក់ជាតិ​ជា​អ្នក​ឃាត់​រថយន្ត​ខាងលើ គឺ​កម្លាំង​សេដ្ឋកិច្ច របស់​ក្រសួង​មហាផ្ទៃ ហើយ​ខាង​កម្លាំង​របស់​ក្រសួង បានក​ស្នើឲ្យ​កម្លាំង​របស់​ស្នងការ​ខេត្ត​មណ្ឌលគិរី ជួយ​សហកា​រណ៍ ក្រោយពេល​ឃាត់​បាន រថយន្ត​ខាងលើ​បាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។ លោក​បន្ថែម​ទៀត​ថា ក្រោយពេល​ធ្វើ​ការត្រួតពិនិត្យ​សមត្ថកិច្ច​រកឃើញ​ឈើ​ប្រភេទ​ក្ដា​កុង​ផ្លាកេ ដឹក​ចេញពី​ក្រុមហ៊ុន ដែល​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​សមត្ថកិច្ច​ក៏​បាន​ដោះលែង​វិញ ដោយ​មាន​កំណត់ហេតុ​ត្រឹមត្រូវ ថែមទាំង​មាន​ការឯកភាព​ពី លោក​ព្រះរាជអាជ្ញា និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌល​គី​រី​ផងដែរ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×