Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook លុបចោល Video Clip របស់​ជន​ធ្វើអត្តឃាត​

បណ្តាញ​សង្គម​ធំ​បំផុត​ពិភពលោក​ប្រកាសថា បាន​លុបចោល​វីដេអូ​ឃ្លី​ប​មួយ​ដែល​ពោរពេញ​ដោយ​សោកនាដកម្ម​ក្នុង​គ្រួសារ ក្នុងនោះ​បុរស​ជា​ឪពុក​បានសម្រេច​ធ្វើអត្តឃាត​ព្រោះតែ​ថ្នាំងថ្នាក់​ជាមួយ​ប្រពន្ធ​កូន​។

Ayhan Uzun អាយុ​៥៤​ឆ្នាំ រស់នៅ Kayseri តំបន់​ភាគ​កណ្តាល​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ នៅ​ថ្ងៃ​២៤​ខែ​១០​កន្លងទៅ នេះ​កំពុងនិយាយ livestream របស់ Facebook ក៏​ស្រាប់តែ​ទាញ​កាំភ្លើងខ្លី​មួយ​ដើម​ចេញ​។​

“​លា​ហើយ​ខ្ញុំ​ចាកចេញ​ទៅហើយ​” Uzun និយាយ នេះ​បើតាម Mirror ។ លោក​បានសម្រេច​ចិត្ត​បញ្ចប់​ឆាកជីវិត​ព្រោះតែ​កូនស្រី​បានសម្រេច​រៀបការ​ដោយ​ពុំ​សុំ​ការអនុញ្ញាត​ពី​លោក​មុន ។ Uzun ទើប​ដឹង​ពី​ការសម្រេចចិត្ត​រៀបការ​តាមរយៈ​ភរិយា​ទូរស័ព្ទ ។ “​ពុំមាន​នរណាម្នាក់​សួរ​យោបល់​ខ្ញុំ​។ ពុំមាន​នរណាម្នាក់​និយាយថា ខ្ញុំ​កំពុង​រស់នៅ​ទីនេះ​” លោក​រអ៊ូរទាំ​។ “​ខ្ញុំ​ពុំ​ចង់​ឲ្យ​ពួក​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ក្នុងស្ថានភាព​បែបនេះ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់ខ្ញុំ​ទេ​”​។​

​អ្នកនាំពាក្យ Facebook ឲ្យ​ដឹងថា ក្រុមហ៊ុន​មានទុក្ខ​ព្រួយ​ព្រោះ​សោកនាដកម្ម​នេះ ហើយ​បាន​លុប​វីដេអូ​ឃ្លី​ប​នេះ​ចោល​ហើយ​៕​ ដោយ ៖ សូយន