Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីទំនាក់ទំនង រវាងអាស៊ាន-សហភាពអឺរ៉ុប និងការគោរពគ្នាទៅវិញទៅមក

spot_img

ភ្នំពេញ ៖ ក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែសីហា ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យ រវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើការប្តេជ្ញាចិត្ត រួមចំពោះពហុភាគីនិយម សមភាពនិងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងន័យនេះ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លើសពីនេះទៅទៀត ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ រួមមានតាមរយៈការសម្រេច បានប្រកបដោយសក្តានុពល នៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបនាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×