Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្ត ទំនាក់ទំនងឆ្ពោះទៅរកភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ

spot_img

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចា លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)។

ការបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងកិច្ចប្រជុំវេទិកា តំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគី និយមសម្រាប់កិច្ចសន្ទនា ពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់ សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោប ដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីយកម្ម៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×