Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកកឹម សុខា មិនចូលរួមក្នុងការបង្កើត រដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយទណ្ឌិត សម រង្សី

ភ្នំពេញ ៖ លោក កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយមេឧទ្ទាមក្រៅច្បាប់ សម រង្សី កាលពីពេលថ្មីៗនេះទេ ។

យោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ របស់លោកចាន់ ចេន សហមេធាវីលោកកឹម សុខា បានឲ្យដឹងថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោកសម រង្សីកាលពីពេលថ្មីៗនេះទេ ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតិឲ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។

លោកមេធាវី ចាន់ ចេន បានបញ្ជាក់ថា លោក កឹម សុខា ក៏មិនពាក់ព័ន្ធ មិនគាំទ្រ និងមិននៅពីក្រោយ ការបង្កើតគណបក្សនយោបាយថ្មីៗ ដោយបុគ្គលឬក្រុមណានោះទេ។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាបឲ្យដឹងថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់បង្កើតរបស់ហៅថា រដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចបង្កើតបាន គឺរដ្ឋាភិបាលនៅក្នុងអារម្មណ៏. ?។

លោកបន្តថា លោកកឹម សុខានិងសម រង្សុី ជាមនុស្សតែមួយ តែក្បាលដោយឡែក ដងខ្លួនដោយឡែក ចិត្តផ្សេងគ្នា រស់នៅផ្សេងគ្នានិងចំណង់ចំណូលចិត្តខុសគ្នា ? ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×