បន្ទាយមានជ័យ ៖ ប្រជាជននិងរដ្ឋបាលខេត្តបន្ទាយមានជ័យអគុណសហភាពអឺរ៉ុបដែលផ្តល់ជំនួយស្តារនិងអភិវឌ្ឍន៍នៅខេត្តបន្ទាយមានជ័យបន្តបន្ទាប់។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងងអំណរគុណសហភាពអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់ប្រជាជននិងខេត្តបន្ទាយមានជ័យកន្លងមក ដែលជួយស្តារនិងអភិវឌ្ឍន៍ចំគោលដៅ។
លោកថ្លែងដូច្នោះក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្គើ និងអ្នកបកប្រែភាសាម្នាក់បានទៅទស្សនកិច្ចខ្លីមួយនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។ នៅសាលាខេត្តបន្ទាយមានជ័យ លោកអគ្គរដ្ឋទូត បានជួបប្រជុំជាមួយលោក លី សារី អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធ។
លោក លី សារី ជម្រាបជូនភ្ញៀវពីភូមិសាស្ត្រ កត្តាសន្តិភាព សណ្តាប់ធ្នាប់ ពីសក្តានុពលរបស់ខេត្តដូចជា មានច្រកព្រំដែន៣ កន្លែង, សក្តានុពលវិស័យសេដ្ឋកិច្ច , វិស័យទេសចរណ៍ មានរមណីយដ្ឋានធម្មជាតិ កែច្នៃនិងវប្បធម៌បុរាណ។ វិស័យកសិ ឧស្សាហកម្មមានដំណាំដំឡូងមីជាង៨ម៉ឺនហិចតា ផលជាង៣លានតោន.. កសិកម្មមានដំណាំស្រូវវស្សា ២សែន ៥ម៉ឺនហិចតា ស្រូវវស្សាមានជិត៣ម៉ឺនហិចតា ដែលបានផលលក់ចេញជាច្រើន។
លោក លី សារី ក៏និយាយដែរពីតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ និងតំបន់ឧស្សាហកម្ម១ មានរោងចក្រ១៨ ដែលស្រូនកម្លាំងពលកម្មជាង៥ពាន់នាក់។ ក៏បង្ហាញពីប្រភពអគ្គីសនី ដែលមកពីក្នុងស្រុកនិងពីប្រទេសថៃ ហើយធនាប្រើប្រាសគ្រប់គ្រាន់។ ចំណែកបណ្តាញគមនាគមន៍វិញ ក្នុងខេត្តមានផ្លូវជាតិ ៥ខ្សែ និងផ្លូវក្រាលកៅស៊ូផ្សេងទៀត ទៅគ្រប់ច្រកល្ហកព្រមទាំងមានផ្លូវរថភ្លើង១ខ្សែ ដែលនឹងបើកដំណើរការឡើងវិញនាពេលដ៏ខ្លីនេះ។
លោក ចច អេហ្គើ បានបង្ហាញបំណងនៃទស្សនកិច្ចរូបភាពតូចនិងខ្លីរបស់លោក ថា ៖ ដើម្បីស្វែងយល់គម្រោងជំនួយនានាកន្លងមករបស់សហភាពអឺរ៉ុប គម្រោងសាលារៀននិងវិស័យអប់រំ ការវិនិយោគ បញ្ហាពលករចំណាកស្រុក ការងារអភិរក្សប្រាសាទ សំណង់បូរាណ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃជាដើម ។
លោកអគ្គរដ្ឋទូត ក៏បានរំលឹកថា រដូវចូលឆ្នាំខ្មែរ ឆ្នាំ២០១៧ លោក ក៏បានទៅទស្សនាសង្ក្រានប្រាសាទប្រាសាទ និងទស្សនាអាងទឹកត្រពាំងថ្ម ទស្សនាសត្វក្រៀលក្បាលក្រហម។
នៅស្រុកមង្គលបូរី លោក អគ្គរដ្ឋទូតបានជួបប្រជុំជាមួយលោក រ័ត្ន ដាស៊ីណង់ និងស្វែងយល់ពីការងារអភិវឌ្ឍន៍នានានៅស្រុកជង្រុកស្រូវធំជាងគេបង្អស់របស់ខេត្តបន្ទាយមានជ័យ៕ ដោយ ៖ បន្ទាយ