Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ការងារ ល្អប្រសើរ គ្រប់យ៉ាង​រីកចម្រើន​ទៅមុខ ។ លុយកាក់ ធូរធារ​មាន​អ្នក​ជួយ​ទំនុកបម្រុង​ប្រាក់កាស​។ មនោសញ្ចេតនា រីករាយ សុភមង្គល​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ប្រព្រឹត្ត​ទៅ​តាម​បំណង​របស់​អ្នក ។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​លហែម​៕

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ មិន​គួរ​ប្រញាប់ប្រញាល់​ទើប​មិន​ជួប​ការបរាជ័យ​។ លុយកាក់ មាន​ភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿជាក់​ជ្រុល​លើ​ពាក្យសម្តី​អ្នកដទៃ​។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​៕

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ កុំ​ធ្វើ​ដោយ​តក់ក្រហល់​នាំ​ឲ្យ​ដូ​ចការ​ទៅ​វិញ ។ លុយកាក់ ថ្ងៃនេះ យីអ៊ុន​ឡើង​អាច​មាន​លាភ​ចូល​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​គូស្នេហ៍ មិន​ត្រូវ​បង្ក​ឲ្យមាន​ភាព​សោះកក្រោះ​ចំពោះ​គ្នា​៕

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​គម្រោង ។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ​ទុនវិនិយោគ​។ មនោសញ្ចេតនា សុខភាព​របស់​អ្នក​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន នាំឲ្យ​មាន​អារម្មណ៍​តប់ប្រមល់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​ពាក្យសម្តី​កុំ​ធ្វើឲ្យ​ប៉ះទង្គិច​ដល់​ផ្លូវ​ចិត្ត​គូស្នេហ៍​៕

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ជោគជ័យ​។ លុយកាក់ បរិបូរណ៍ មាន​បន្ថែម​ខ្ទង់​ចំណូល​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​៕

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​បំពេញការងារ កុំ​បណ្តែតបណ្តោយ​ឲ្យ​អ្នកផ្សេង​ធ្វើ​ជំនួស​។ លុយកាក់ ល្អប្រសើ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា រីកចម្រើន សុខដុមរមនា​នឹង​គ្នា​៕

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុសឆ្គង​ការងារ ព្រោះ​អាច​ប្រឈម​នឹង​ការដាក់ពិន័យ ។ លុយកាក់ ធូរធារ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ​។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក ៕

​ឆ្នាំ​រកា ៖ ការងារ មាន​អ្នក​ចង់​ផ្តួល​អ្នក​ពី​ក្រោយខ្នង ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​កើត​មាន​ចន្លោះ​ប្រហោង​នាំឲ្យ​គេ​ចាប់កំហុ​សបាន​។ លុយកាក់ មិន​នឹងនរ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក​៕

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស គួរ​បង្កើតឲ្យមាន​បរិយាកា​សរី​ករាយ​ក្នុងការងារ នោះ​នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​។ លុយកាក់ មិន​ស្ថិរភាព ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​នៅ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឲ្យបាន​ច្រើន​៕

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​គួរ​ទី​ពេញចិត្ត​។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ កុំឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន​។ មនោសញ្ចេតនា គួរ​មាន​ភាព​រ៉ូមែ​នទិ​កខ្លះ​ក្នុងទំនាក់ទំនង​ជាមួ​យ​គូស្នេហ៍​ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ចំពោះ​គ្នា​៕​

spot_img
×