Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ រាល់​ការប្រឹងប្រែង​ក្នុង​ការងារ​របស់​អ្នក​ចុងក្រោយ​ក៏​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ត្រូវ​ខំប្រឹង​បន្តទៀត កុំ​ប្រញាប់​ភ្លេចខ្លួន​។ ថ្ងៃនេះ​មានឱកាស​ធ្វើ​ជំនួញ​ល្អ​អាចជួយ​បង្កើន​ប្រាក់ចំណូល​។ មនោសញ្ចេតនា​ត្រូវ​បង្កើន​ភាព​ផ្អែមល្ហែម ដើម្បី​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​រីកចម្រើន​ជាង​មុន​។ ទិស​នាំ​លាភ គឺ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង ។ ពណ៌​សំណាង លឿង​។ អ្នក​ជួយ​យកអាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ ការងារ​ថ្ងៃនេះ​ចាប់ផ្តើម​មាន​ស្ថិរភាព ប៉ុន្តែ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​កុំ​វក់​នឹង​ការងារ​ភ្លេច​គិតពី​សុខភាព​ខ្លួនឯង​។ ប្រាក់ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​។ មនោសញ្ចេតនា​រីកចម្រើន​ល្អប្រសើរ​។ សុខភាព មាន​បញ្ហា​បន្តិចបន្តួច​។ ទិស​នាំ​លាភ គឺ​ទិស​ខាងជើង ប្រយ័ត្ន​ទិសឦសាន​។ ពណ៌​ល្អ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំខាល ៖​រាសី​ឡើង​ខ្ពស់ ។ អាស្រ័យ​ដោយ​សមត្ថភាព និង​ឆ​ន្ទះ​របស់ខ្លួន​គ្រប់ការ​លំបាក​ក្នុង​ការងារ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​។ មានឱកាស​វិនិយោគ តែ​មិនត្រូវ​លោភលន់​ដើម្បី​បញ្ចៀស​ហានិភ័យ​ធំ​។ មនោសញ្ចេតនា​ស្រុះស្រួល​នឹង​គ្នា​បំផុត​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​លិច​។ ពណ៌​ល្អ​គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​គ្រប់​ផែនការ​សុទ្ធតែ​ដំណើរការ​ទៅដោយ​ជោគជ័យ​។ មានទ្រព្យ​ហូរ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ដូច្នេះ​គួររៀបចំ​ខ្លួន​ឲ្យ​បានល្អ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ចំពោះ​ដៃគូ​។ ទិស​នាំ​លាភ គឺ​ទិស​ខាង​ឦសាន តំណម​ទិស​ខាងជើង ។ ពណ៌​ល្អ គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ សុខភាព​មានតម្លៃ​ជាងមាស ដូច្នេះ​កុំ​លោភ​ការងារ​ដោយ​ប្រហែស​មិន​ថែទាំ​ខ្លួនឯង​។ ថ្ងៃនេះ​ជា​ពេលវេលា​សមស្រប​ដើម្បី​អ្នក​កសាង​គោលដៅ​ថ្មី​របស់ខ្លួន​។ មនោសញ្ចេតនា ត្រូវ​ទុកពេល​វេលា​សម្រាប់​គ្នា​ឲ្យ​បាន​ច្រើន ទើប​ទំនាក់ទំនង​លូតលាស់​ទៅមុខ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​គឺ​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ល្អ​មធ្យម​។ ធ្វើ​ការងារ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង អំណត់​ព្យាយាម​នោះ​អ្នក​ចង់​បំបាក់​អ្នកនឹង​គ្មាន​ឱកាស​យកឈ្នះ​លើ​អ្នក​បានឡើយ​។ ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ប្រយ័ត្ន​បាត់​របស់​។ មនោសញ្ចេតនា​មនុស្សម្នា​ក់​មុន​មាន​អស្មិមានះ​របស់ខ្លួន ដូច្នេះ​ប្រសិន​ស្រឡាញ់គ្នា​ត្រូវ​ខំប្រឹង​សម្របសម្រួល​កុំ​ចង់​ចាញ់​ចង់​ឈ្នះ​ខ្លាំងពេក​។ ទិស​នាំ​លាភ គឺ​ទិស​ខាងលិច តំណម​ទិស​ខាង​ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ ។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​ឡើង​ខ្ពស់​។ មានឱកាស​ផ្លាស់ប្តូរ​ការងារ​បច្ចុប្បន្ន កុំ​ខកខាន​ឲ្យ​សោះ​ព្រោះ​នឹង​ទទួលបាន​ជោគជ័យ​ខ្លាំង​។ មាន​ខ្ទង់​ចំណូល​បន្ថែម​អាច​ចូលរួម​សកម្មភាព​វិ​ន​យោគ និង​សាក​សំណាង​ដោយ​ការទិញ​ឆ្នោត​។ មនោសញ្ចេតនា​អ្នក​ទាំង​២​មានគំនិត​ដូចគ្នា ហេតុនេះ​មនោសញ្ចេតនា​រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ គឺ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ គោលដៅ​ការងារ​បច្ចុប្បន្ន​លំបាក​អាច​សម្រេចបាន​ដូច្នេះ​កុំ​ប្រឹងប្រែង​ពេក បណ្តោះអាសន្ន​ចាត់ទុកថា នេះ​ជា​ពេល​សម្រាក បំពេញ​ថាមពល ដើម្បី​រង់ចាំ​ឱកាស​ថ្មី​។ ការងារ​ជួប​ការលំបាក តែងមាន​អ្នក​ចេញមុខ​យកអាសា ដូច្នេះ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ​។ ថ្ងៃនេះ​មានឱកាស​រកប្រាក់​បាន​ល្អ​។ ការយកចិត្តទុកដាក់​ពី​សំណាក់​ដៃគូ​ជា​ប្រភព​លើកទឹកចិត្ត​ដ៏​ធំធេង​ចំពោះ​អ្នក​។ ទិស​នាំ​លាភ គឺ​ទិស​កើត តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​ជួយ​យកអាសា​គឺ​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ចង់​ធ្វើ​ការងារ​បានល្អ​នោះ ត្រូវមាន​ស្មារតី​ជ្រះថ្លា​កុំ​តឹងតែង​ព្រោះ​នឹង​បង្ក​សម្ភា​ធ​ឲ្យ​ខ្លួនឯង​ផង និង​អ្នក​រួម​ការងារ​ផង​។ ចាយវាយ​ត្រូវ​ត្បិតត្បៀត ប្រយ័ត្ន​ជួប​ហានិភ័យ​ធំ​។ មនោសញ្ចេតនា​ដោយសារ​ការយល់ច្រឡំ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​មានការ​ឈ្លោះប្រកែក​គ្នា​បង្ក​ជា​សង្គ្រាមត្រជាក់​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ថ្ងៃនេះ​អាចមាន​ការផ្លាស់ប្តូរ​ក្នុង​ការងារ នឹងត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ ត្រូវ​ខំ​សម្រួល​ផ្លូវចិត្ត​ឲ្យ​នឹងនរ​នោះ​គ្រប់យ៉ាង​នឹង​ប្រសើរ​មកវិញ​។ ពុំមាន​ហេង ដូច្នេះ​កុំ​សាកល្បង​ក្នុង​រឿង​ល្បែងស៊ីសង គួរ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត ក្នុង​ការងារ និង​ថែទាំ​សុខភាព​។ មនោសញ្ចេតនា​កុំ​ឲ្យ​សម្ពាធ​ក្នុង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​គ្រួសារ​។ ទិស​នាំ​លាភ គឺ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់លើ និង​មិត្តភក្តិ​រួមការ​ងារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រៀបរយ អំណោយផល​ល្អ​។ ឱកាស​វិនិយោគ​មកដល់​កុំ​ឲ្យ​ខកខាន​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មិនត្រូវ​សម្ងំ​នៅតែ​ក្នុងផ្ទះ ត្រូវ​ចូលរួម​ការជួបជុំ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្កើន​ឱកាស​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មីៗ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​ល្អ គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី ៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ស្ថិរភាព​ការងារ​នាំ​ឲ្យ​ស្ថិរភាព​ប្រាក់ចំណូល​។ វិនិយោគ​ភាគហ៊ុន​ត្រូវមាន​ចំណេះដឹង និង​បទពិសោធន៍ ដូច្នេះ​កុំ​វិនិយោគ​តាម​អារម្មណ៍​នាំ​ឲ្យ​ស្តាយក្រោយ​។ មនោសញ្ចេតនា​ដោយសារ​រឿង​មិន​ទាក់ទង​១​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​មាន​ទស្សនៈ​ផ្ទុយគ្នា ឈ្លោះប្រកែក​ធ្ងន់ធ្ងរ ដូច្នេះ​ត្រូវ​គ្រប់គ្រង​អារម្មណ៍ និង​សំដី​របស់ខ្លួន​ឲ្យ​បាន​។ ទិស​នាំ​លាភ​គឺ​ទិស​កើត តំណម​ទិសនិរតី​។ ពណ៌​ល្អ ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំខាល​៕

 

 

 

 

 

 

×