Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ធ្វើឲ្យ​ក្រុង​សៀមរាប​-​អង្គរ​ ទាក់ទាញភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​កាន់​តែ​ច្រើន​ទ្វេរ​ដង

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​នូវ​អនុសាសន៍​មួយ​ចំនួន ក្នុង​គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ធ្វើឲ្យ​ក្រុង​សៀមរាប​-​អង្គ​រការ គឺ​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​ទៅ​ទស្សនា សំដៅ​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជួប​កិច្ចពិភាក្សា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែ​មេសា​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា រាល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ម្ដងៗ​តែងតែ​ជួបនឹង​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដែល​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដូច្នេះ សំណូមពរ​សូមឲ្យ​មាន​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​ទៅ​ទស្សនា​កម្មវិធី​អង្គរ​សង្ក្រាន្ត​នេះ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ត្រូវ​ធានា​ការពង្រឹង​សេវា និង​គុណភាព​ផលិតផល ម្ហូបអាហារ​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​ភ្ញៀវ​ដែល​ទៅ​ទស្សនា​កម្មវិធី​អង្គរ​សង្ក្រាន្ត​នោះ មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏មាន ៥​ម៉ឺន​នាក់​ដែរ ពោល​ច្រើនជាង​ឆ្នាំមុន ២៥%​។ ត្រូវ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ខណៈ​សណ្ឋាគារ​នៅក្នុង​ខេត្ត​សៀមរាប​មាន​ជាង ១៥.០០០​បន្ទប់ ផ្ទះសំណាក់​មាន​ជាង ៥​ពាន់​បន្ទប់ ដូច្នេះ​មិន​អាច​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​បាន​គ្រប់គ្រាន់​ទេ ចាំបាច់​ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ដទៃទៀត ដូចជា​ផ្ទះ​ប្រជាពលរដ្ឋ វត្ត​អារាម​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ទៀត​ដូចជា ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឲ្យបាន​ទូលំទូលាយ តាមរយៈ​ការចាក់ផ្សាយ​លើ​ទូរទស្សន៍​អន្តរជាតិ CNN នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ ឬ​ទីតាំង​ដែល​មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ជាដើម ពិសេស​ត្រូវ​ពន្យល់​ប្រាប់​ភ្ញៀវទេសចរ​បរទេស​ថា ការ​ចូល​ទស្សនា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គ្មាន​ការបង់ថ្លៃ​ដូច​ការ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​នោះឡើយ​។​

​លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងថា អ្វី​ដែល​មិន​មាន​ភាព​ទាក់ទាញ​ខ្ពស់​នៅ​ឆ្នាំ​មុន ក្រុមយុវជន ស​.​ស​.​យ​.​ក បាន និង​កំពុង​ខិតខំ​ធ្វើឲ្យ​មាន​ការទាក់ទាញ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំនេះ​។ ក្រៅ​ពី​យុទ្ធនាការ​បំបែក​ឯកទគ្គកម្ម​ក្រមា​វែង​ជាង​គេ​នៅលើ​ពិភពលោក កម្មវិធី​អង្គរ​សង្ក្រាន្ត​ក៏​មាន​រៀបចំ​កន្លែង​ងូតទឹក​ត្រជាក់ៗ ដែល​មានឈ្មោះ​ថា តោះៗ​លេង​ទឹក វ៉ៃ​បុក​ធ្លាក់​ទឹក បវរកញ្ញា​ធ្លាក់ទឹក មុខ​ហនុមាន​ដ៏​ធំ​ជាងគេ ក្នុង​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​សិល្បៈ​ល្ខោន​ខោល​។​

​លោក​បាន​បន្តថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ចាត់តាំង និង​ពង្រាយ​យុវជន​-​យុវនារី​កម្ពុជា​ជាង​៤​ពាន់​នាក់ ដែល​ចំនួន​នេះ​មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​នេះ​ក៏​ជា​ឱកាស​ដែល​យុវជន​កម្ពុជា​អាច​បង្ហាញ​ស្នាដៃ ការលះបង់ រួបរួម​សាមគ្គី និង​សហការ​គ្នា ដើម្បី​សម្រេច​កិច្ចការ និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ផងដែរ​។​

×