Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​អស្ចារ្យ ឡើង​ដើម​ស្លា ១​ថ្ងៃ ៥០​ដើម​ (Video inside)

spot_img

​គាត់​អាយុ​ដល់​ទៅ ៧២​ឆ្នាំ នៅ​ស្រុក​គុយ​បូរី ក្នុង​ខេត្ត​ប្រា​ជួប​គី​រី​ខាន់ ប្រទេស​ថៃ ប៉ុន្តែ​រឹងមាំ​ដូច​ក្មេង អាយុ​១៨ ការឡើង​ដើម​ស្លា​គឺជា​វិធី​ជីវិត​របស់​គាត់ បានន័យថា នេះ​ជា​របរ​មួយ​ដែល​គាត់​មាន​សេចក្តីសុខ​នឹងធ្វើ​វា គាត់​មានកូន និង​ចៅ ចាំ​មើល​ថែ តែ​ដោយ​ពួកគេ​ជា​អ្នកចម្ការ​ដូចនេះ​មិនសូវ​ចេះ​នៅ​ផ្ទះ​មួយ​កន្លែង​នោះ​ទេ ជា​ទម្លាប់​ទៅហើយ​ដែល​អ្នកចម្ការ​ចូលចិត្ត​ការដាំដុះ​ដែល​លោកយាយ​ចូលចិត្ត​ការឡើង​ដើម​ស្លា ហើយ​ក៏​ធ្លាប់​ទៅ​ប្រឡង​ឡើង​ដើម​ដូង​ជាមួយនឹង​ក្មេងប្រុសៗ​ក្នុង​ភូមិ​ដែរ ។​

​គាត់​ឡើង​ទៅ​បេះ​ស្លា​ទាំង​ធ្លាយៗ មាន​ត្រឹមតែ​កូនកាំបិត​មួយ​ជាប់​ខ្លួន​ប៉ុណ្ណោះ គាត់​ឡើង​ពី​ដើម​មួយ​យោល​ខ្លួន​ទៅ​តោង​ដើម​មួយ​ទៀត ជួនកាល​គាត់​តោង ៣-៤​ដើម ចូល​គ្នា​ដើម្បី​ងាយស្រួល​ក្នុង​ការ​កាត់​ស្លា​ទម្លាក់ ធ្វើ​ដូច្នេះ​ទើប​មិន​ចំណាយ​ពេល​ឡើង​ចុះ​ច្រើន ប៉ុន្តែ​ការ​យោគខ្លួន​លើ​ចុង​ស្លា អ្នក​ធម្មតា​ធ្វើ​មិន​កើត​ទេ វា​ជា​ជំនាញ​ពិសេស​ផ្ទាល់ខ្លួន​របស់​លោកយាយ។ ក្នុង១ថ្ងៃលោកយាយ​ឡើង​ដើមស្លា ៥០ដើម ប៉ុន្តែ១អាទិត្យឡើងតែ១ដងទេ​៕ ក្ខិណី

spot_img
×