តារាកំប្លែងជើងចាស់ នាយវីតាមីនសេ បានទទួលមរណៈភាពហើយ! នេះបើយោងតាមហ្វេសប៊ុកកូនរបស់លោក បានប្រកាសនៅវេលាម៉ោង ៨ និង ១៩ នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ ដោយកូនប្រុសរបស់លោកបានបង្ហោះរូបភាព និងសរសេរទាំងទុក្ខសោកថា៖ «លោកប៉ាទៅចោលកូនៗហើយ កូនស្រលាញ់លោកប៉ា???ស្នាមញញឹមដែលលោកប៉ាធ្លាប់មានអោយកូន កូនលែងបានឃើញទៀតហើយ» ។
ដំណឹងដ៏រន្ធត់របស់លោក បានកើតឡើងនាពេលនេះ គឺបន្ទាប់ពីលោកទើបតែត្រូវបានគ្រួសារដឹកយកមកផ្ទះវិញ បន្ទាប់ពីខាងមន្ទីរពេទ្យពុំអាចជួយសង្គ្រោះជីវិតរបស់លោកបានតទៅទៀត ព្រោះជំងឺរបស់លោកស្ថិតក្នុងដំណាក់កាលធ្ងនធ្ងរទៅហើយ ។
គួរឲ្យដឹងផងដែរថា តារាកំប្លែងលោកតា វីតាមីនសេ ដែលមានវ័យ ៦៩ ឆ្នាំ បានធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងឆ្នាំនេះ ដោយសារជំងឺខ្លាំងៗច្រើនប្រភេទដូចជា៖ ទឹកនោមផ្អែម, ដំបៅក្រពះកម្រិតធ្ងន់ និងសាច់ដុះក្នុងថ្លើមដ៏កាចសាហាវ ៕ ចន្ទី