Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រក្រកម្ពុជា និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិន

ភ្នំពេញ ៖ ព្រះមហាក្សត្រក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្ដេចម៉ែ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នេះ បានយាងចាកចេញពីប្រទេសកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិន។

សូមបញ្ជាក់ថា រាល់ព្រះរាជដំណើរយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ គឺតែងតែមានការអញ្ជើញដង្ហែជូនរាជដំណើរពីសំណាក់ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាមេទ័ពកំពូលៗរបស់ជាតិជាច្រើនអង្គ/រូប។

ក្នុងឆ្នាំ២០២១នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ កាលពីអំឡុងខែមីនា ខណ:សម្ដេចទាំងទ្វេ ត្រូវយាងទៅពិនិត្យព្រះរាជសុខភាពចំនួន២លើកក្នុង១ឆ្នាំ តាមរយៈការវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×