Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអាកាសអាមេរិកបានបាញ់រះទៅលើអាកាស ដើម្បីបញ្ឈប់ភាពវឹកវរនៅឯអាកាសយានដ្ឋានកាប៊ុល

កងកម្លាំងអាមេរិកបានគ្រប់គ្រងការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅឯអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ខណៈប្រទេសនេះបានអនុញ្ញាតឱ្យកងទ័ព១ពាន់នាក់ផ្សេងទៀតជួយជម្លៀសពលរដ្ឋអាមេរិកនិងពលរដ្ឋអាហ្វហ្គានីស្ថានដែលបានធ្វើការឱ្យពួកគេ។

កងទ័ពអាមេរិកបានបាញ់រះទៅលើអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃចន្ទ ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅលើផ្លូវដោយអស់សង្ឃឹមក្នុងការចាកចេញពីប្រទេស មួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ។ មន្រ្តីអាមេរិកម្នាក់បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា៖​«ហ្វូងមនុស្សគឺមិនអាចគ្រប់គ្រងបានទេហើយការបាញ់រះត្រូវបានធ្វើឡើងដើម្បីកំចាត់ភាពវឹកវរ»។

ក្នុងនោះ កងកម្លាំងអាមេរិកដែលទទួលបន្ទុកនៅព្រលានយន្តហោះ គឺកំពុងជួយជម្លៀសបុគ្គលិកស្ថានទូតនិងជនស៊ីវិលផ្សេងទៀត ហើយសាក្សីម្នាក់បានប្រាប់ AFP ថា៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនៅទីនេះ ពីព្រោះពួកគេបាញ់ជាច្រើនគ្រាប់ទៅលើអាកាស។

ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ដូចជា United Airlines, British Airways និង Virgin Atlantic បាននិយាយថា ពួកគេមិនប្រើដែនអាកាសរបស់ប្រទេសនេះទេ។ យោងតាមគេហទំព័រតាមដានការហោះហើរ FlightRadar24ថា មានជើងហោះហើរពាណិជ្ជកម្មតិចតួចណាស់ដែលត្រូវបានគេឃើញនៅលើប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែជើងហោះហើរជាច្រើនកំពុងហោះហើរនៅលើប្រទេសប៉ាគីស្ថាននិងអ៊ីរ៉ង់វិញ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបាននិយាយថា ជើងហោះហើរដែលដំណើរការក្រោម ២៦.០០០ ហ្វីតត្រូវបានហាមឃាត់នៅក្នុងតំបន់ព័ត៌មានហោះហើរកាប៊ុល ដែលភាគច្រើនគ្របដណ្តប់លើប្រទេសអាហ្វហ្គានីស្ថាន លុះត្រាតែប្រតិបត្តិការចេញនិងចូលពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃដោយលើកឡើងពីហានិភ័យ ដែលអាចបង្កឡើងដោយសកម្មភាពជ្រុលនិយម/សកម្មប្រយុទ្ធ។ ការរឹតបន្តឹងទាំងនេះមិនអនុវត្តចំពោះប្រតិបត្តិការយោធាអាមេរិកឡើយ។

អាកាសយានដ្ឋានសុវត្ថិភាពដែលតាមដានការព្រមានបែបនេះ  បាននិយាយថា កាណាដា អង់គ្លេស
អាល្លឺម៉ង់និងបារាំងក៏បានណែនាំក្រុមហ៊ុនអាកាសចរណ៍នានាឱ្យរក្សាកម្ពស់យ៉ាងតិច ២៥.០០០ ហ្វីតពីលើប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ Hindustan Times

រក្សាសិទ្ធិដោយ៖ CEN

×