Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីងម៉ល នាំយកអាហារ KFC ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

spot_img

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង  និងលោកជំទាវ ម៉ៅ  ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយគ្រប់ពេលវេលា នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាថ្មីម្តងទៀត តាមរយៈប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉ល ដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក»។ ​អ្នកទាំងអស់គ្នាពិតជាវីរជន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ គឺជាការផ្តល់ជូនអាហារលើកទី ២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលជាកាយវិការដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូងត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែសីហា នេះ។

ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិគិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩។

អាហារទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជា តាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តមួយចំនួន និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។

ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕

spot_img
×