Saturday, June 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន ហ្រ្កេនធ្វីនជាភាគហ៊ុនតែមួយគត់ដែលបានកើនឡើងចំនួន ២០រៀលដល់ ៤.៥០០រៀលក្នុងមួយហ៊ុន

spot_img

ទំហំជួញដូរភាគហ៊ុនសរុបសម្រាប់ថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងលើស១ប៊ីលានរៀល ដល់ ១,១១ប៊ីលានរៀល ដែលគ្របដណ្តប់ដោយភាគហ៊ុន ABC ចំនួន ៩០ភាគរយ។

យ៉ាងណាមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៦១ភាគរយ ទៀតមកត្រឹម ៥២៤,៨៧ពិន្ទុ ដោយមានភាគហ៊ុនចំនួនប្រាំមួយ មានការថយចុះចន្លោះពី ២០ទៅ ៨០រៀលក្នុងមួយហ៊ុន។​

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបិទត្រឹមថ្លៃ ៧.១០០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅថ្លៃ ១៤.៩៤០ រៀល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ត្រឹម ២.០៦០រៀល កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្លៃ ១៣.៦៤០រៀល និង អេស៊ីលីដា (ABC) បានបិទ​ ១២.២២០រៀល និង ផេសថិក ត្រឹមថ្លៃ ៣.២៤០រៀល។

តម្លៃហ៊ុនអេស៊ីលីដា ដែលបានធ្លាក់ចុះនៅថ្ងៃនេះ ជាថ្លៃដែលទាបជាងគេចាប់តាំងពីចុះបញ្ជីរបស់ភាគហ៊ុននេះមក។ ភាគហ៊ុន ហ្រ្កេនធ្វីនជាភាគហ៊ុនតែមួយគត់ដែលបានកើនឡើងចំនួន ២០រៀលដល់ ៤.៥០០រៀលក្នុងមួយហ៊ុន៕

រក្សាសិទ្ធដោយ៖ CEN

spot_img
×