ភ្នំពេញ ៖ ថវិកា ១០ម៉ឺនដុល្លាររបស់កាកបាទក្រហមកម្ពុជា ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារមេរោគកូវីដ-១៩។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ បានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ផងដែរ ជូនទៅដល់កាកបាទក្រហមវៀតណាម ដើម្បីជួយដោះស្រាយការលំបាកប្រជាពលរដ្ឋវៀតណាម រងគ្រោះដោយជំងឺកូវីដ-១៩។
មហាជនបានមើលឃើញថា កាកបាទក្រហមកម្ពុជា ក្រៅតែពីកិច្ចប្រឹងប្រែងជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាហើយនោះ ក៏តែងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជាមួយប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់មនុស្សជាតិពេលជួបនូវគ្រោះអាសន្នផ្សេងៗ ដែលនេះស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមន៍ជាតិកាកបាទក្រហមកម្ពុជា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







